ទោះមិនមែនសាច់ឈាមបង្កើត ណាខុន ជូនពរអស់ពីចិត្ត

//s9.kh1.co/1a/1a66a445368378b7b5979d5326bb90dc7dae353e.jpeg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ក្នុងថ្ងៃខួបកំណើតកូនប្រុស ទោះមែនជាសាច់ឈាមបង្កើត តែលោកបានរៀបចំពិធី និងបានជូនពរយ៉ាងមានអត្ថន័យ។

ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងរូបសង្ហាលោក ណាខុន បានរៀបការ ដោយរៀបចំពិធីយ៉ាងសាមញ្ញ អញ្ជើញត្រឹមតែសាច់ញាតិនិងមិត្តភក្ដិជិតស្និទ្ធប៉ុណ្ណោះដើម្បីចូលរួម។ ក្នុងនោះដែរ បន្ទាប់ពីរៀបការរួច គេឃើញលោកនិងភរិយា ហាក់យល់ចិត្ត ហើយស្រលាញ់គ្នាខ្លាំងតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីលោក ណាខុន និងភរិយា រៀបការមកបាន៣ឆ្នាំហើយក៏ពិតមែន ប៉ុន្តែគេតែតែឃើញតារាប្រុសរូបនេះតែងតែនៅក្បែរភរិយាជានិច្ច។ ជាពិសេស អ្នកទាំងពីរឧស្សាហ៍ទៅណាមកណាបណ្ដើរគ្នាជាគូ មើលទៅស្វីតមិនចាញ់គូស្នេហ៍ថ្មោងថ្មីឡើយ។ 

តួយ៉ាង ប្រិយមិត្តបានដឹងរួចមកហើយថា ភរិយាលោក ណាខុន ជាអ្នកមេម៉ាយកូនមួយ។ ហើយតារារូបនេះ ក៏ស្រលាញ់កូនប្រុសភរិយាខ្លួនដូចកូនបង្កើតយ៉ាងដូច្នោះដែរ។ គ្រប់ពេលគេឃើញតារារូបនេះយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅជូនកីនប្រុសជានិច្ច។ជាមួយគ្នានេះដែរ ក្នុងថ្ងៃខួបកំណើតកូនប្រុស ទោះមែនជាសាច់ឈាមបង្កើត តែលោកបានរៀបចំពិធី និងបានជូនពរយ៉ាងមានអត្ថន័យយ៉ាងដូច្នេះថា៖ 

រីករាយថ្ងៃខួបកំណើតកូនប្រុសជាទីស្រលាញ់ ជូនពរឲ្យកូនមានសុខភាពល្អ ជាក្មេងល្អ ឆ្លាតវាងវៃ រៀនពូកែ និងសូមឲ្យធំឡើងឲ្យកូនប្រុសមានវាសនាខ្ពង់ខ្ពស់៕ 

សម្ដីលោក ណា ខុន

សូមទស្សនារូបភាពខាងក្រោម៖

លោក ណាខុន
លោក ណាខុន
លោក ណាខុន
លោក ណាខុន
លោក ណាខុន និងភរិយា
លោក ណាខុន និងភរិយា
លោក ណាខុន និងភរិយា
លោក ណាខុន និងភរិយា
លោក ណាខុន ជាមួយភរិយា និងកូនប្រុស
លោក ណាខុន ជាមួយភរិយា និងកូនប្រុស
លោក ណាខុន ជាមួយភរិយា និងកូនប្រុស
លោក ណាខុន ជាមួយភរិយា និងកូនប្រុស
ណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T