ពូកែផ្អែមណាស់ បុរសសង្ហា ណាខុន ស្រលាញ់យកចិត្តទុកដាក់ប្រពន្ធយ៉ាងនេះ

//s9.kh1.co/56/565cbca217a1e93929313d5f8cf94606a0e3b0e1.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

គួរឲ្យសរសើរណាស់ មានមិនច្រើនទេមើលទៅ ស្វាមីបែបនេះ ណាខុន ទោះរវល់យ៉ាងណាក៏មិនភ្លេចយកចិត្តទុកដាក់និងភរិយា។

ថៃ៖ តារាសម្ដែងប្រុសរូបសង្ហា លោក ណាខុន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានភាពល្បីល្បាញក្នុងសង្គមសិល្បៈ ដោយបច្ចុប្បន្ន តារារូបនេះ មានភាពមមាញឹកខ្លាំងជាមួយការថតខ្សែភាពយន្ត ហើយតែងតែទទួលបានតំណែងជាតួឯកជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ក្រោយពេល ចាប់ដៃជាមួយនឹងភរិយា អាយុច្រើនជាងខ្លួន គូស្នេហ៍ខុសជំនាន់១គូនេះ ត្រូវបាន មហាជនជាច្រើន គាំទ្រជាខ្លាំង អាយុមិនស៊ីខ្សែគ្នាមែនពិត តែអ្នកទាំងពីរ ជាគូស្វាមីភរិយាសាកសមនឹងគ្នាខ្លាំងណាស់ ជាពិសេសទៅទៀតនោះ តារាប្រុស ណាខុន បើទោះបីមាន ប្រពន្ធអាយុបងខ្លួនក្តី ប៉ុន្តែរូបលោក មើលទៅហាក់ស្រលាញ់ប្រពន្ធខ្លាំងណាស់។ ។

យ៉ាងណាមិញ តារាសម្តែងប្រុសរូបនេះ និងភរិយាវិញ ស្រលាញ់គ្នាកាន់តែយូរ កាន់តែមានសុភមង្គល កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាញឹកញាប់គេតែងឃើញ អ្នកទាំងពីរ បង្ហាញរូបភាពស្និទ្ធិស្នាល ផ្អែមល្អែម ដើរលេងជាមួយគ្នាយ៉ាងរ៉ូមែនទិក មិនចាញ់គូស្វាមីភរិយា រៀបការថ្មីថ្មោងប៉ុន្មានឡើយ ដូចថ្មីៗនេះ លោកក៏បានបង្ហោះរូបយ៉ាងផ្អែមល្ហែមថែមទាំងពោលពាក្យបែបនេះថា៖

នាំប្រពន្ធមកពិនិត្យសុខភាពផងហើយក៏ជូនប្រពន្ធមកដើរលេងផងចង់ឲ្យមនុស្សស្រីម្នាក់នេះមានស្នាមញញឹមឲ្យបានច្រើនៗ

សារ ណាខុន

សូមទស្សនារូបភាពខាងក្រោម៖

ណាខុន 
ណាខុន 
ណាខុន
ណាខុន
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន និង ភរិយា
ណាខុន
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T