ភ្នំពេញ៖ ដៃគូស្នេហាតារាសម្តែងដ៏មានប្រជាប្រិយភាព ម៉ា ច័ន្ទបញ្ញា និងអូនអ៊ីងកាន់តែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច បន្ទាប់ពីអ្នកទាំងពីដាច់ចិត្ត ងាកមកកាន់ដៃគ្នាជាគូស្នេហាអស់រយៈពេលជាច្រើនឆ្នាំ មិនត្រឹមតែប៉ុណ្ណោះ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេ ក៏កាន់តែមានសុភមង្គលនឹងគ្នាគួរឲ្យច្រណែន។

ជាក់ស្តែង កាលពីម្សិលមិញនេះ ជាថ្ងៃកំណើតរបស់គូស្នេហ៍ អូនអ៊ីង តារាប្រុសរូបស្រស់សង្ហារូបនេះ ក៏មិនភ្លេចធ្វើពិធីខួបកំណើតឲ្យគូស្នេហ៍របស់ខ្លួនដែរ។ ដោយក្នុងនោះទោះបីជាវាមានភាពសាមញ្ញយ៉ាងណាក្តី មើលទៅពិតជាមានសុភមង្គល និងពោរពេញដោយស្នាមញញឹមតែម្តង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខួបកំណើតគូស្នេហ៍របស់លោកនៅក្នុងឆ្នាំនេះ បានធ្វើឡើងជាមួយនឹងការជួបជុំគ្រួសារ ខុសពីរាល់ដង ធ្វើឲ្យតារាស្រីរូបនេះ រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញគូស្នេហ៍របស់ខ្លួន បានធ្វើពិធី Surprise នំខេក ក្នុងថ្ងៃកំណើតនាងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់៖ 

ម៉ា ច័ន្ទបញ្ញា និងអូនអ៊ីង
ម៉ា ច័ន្ទបញ្ញា និងអូនអ៊ីង
ម៉ា ច័ន្ទបញ្ញា និងអូនអ៊ីង
ម៉ា ច័ន្ទបញ្ញា និងអូនអ៊ីង
ម៉ា ច័ន្ទបញ្ញា និងអូនអ៊ីង
ម៉ា ច័ន្ទបញ្ញា និងគ្រួសារ
ម៉ា ច័ន្ទបញ្ញា និងគ្រួសារ ក្នុងថ្ងៃកំណើតអូនអ៉ីង
ក្នុងថ្ងៃកំណើតអូនអ៉ីង
ក្នុងថ្ងៃកំណើតអូនអ៉ីង
ក្នុងថ្ងៃកំណើតអូនអ៉ីង
ក្នុងថ្ងៃកំណើតអូនអ៉ីង
ក្នុងថ្ងៃកំណើតអូនអ៉ីង
ក្នុងថ្ងៃកំណើតអូនអ៉ីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា