ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស បានក្លាយខ្លួនជាតារាដែលលេចធ្លោ ទាំងបទចម្រៀង និងស្ទាយ៍តុបតែងខ្លួននោះ រូបនាង ក៏មានការគាំទ្រខ្លាំង ទៅលើការរកស៊ី ផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ អ្វីដែលគួរចាប់អារម្មណ៍ពីបណ្ដាហ្វេន គឺបានឃើញទេព បូព្រឹក្ស បានថតរូបរួមគ្នា ជាមួយនឹង កញ្ញា អេដា ដែលជាតារាកំពុងទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ក្នុងពេលបច្ចុប្បន្ននេះ ដូចគ្នា។ ហើយនេះអាចនិយាយបានថា ជាលើកទីមួយហើយ ដែលបូព្រឹក្ស បង្ហាញរូបជាមួយអេដា យ៉ាងដូច្នោះ។

ដោយកញ្ញា ទេព បូព្រឹក្ស បានសរសេរថា«ខ្ញុំនិងចែចែរបស់ខ្ញុំ មានអ្នកណាដឹងអត់ថាខ្ញុំជាមួយចែចែ ជាប់សាច់ឈាមគ្នានោះ ត្រូវជាអីនឹងគ្នាទាយមើល?ទាយត្រូវប៉ាវបាយម៉ោះ » ។ ក្នុងនោះដែរ ក៏មានមនុស្សភាគច្រើន បាននិយាយថា តាមពិត ពួកគេ ជាបងប្អូនធម៌នឹងគ្នា យូរណាស់មកហើយ គ្រាន់តែពួកគេ មិនសូវមានពេលជួបគ្នា និងថតរូបជាមួយគ្នា៕

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និង អេដា
ទេព បូព្រឹក្ស និង អេដា
ទេព បូព្រឹក្ស និង អេដា
សារដែល ទេព បូព្រឹក្ស បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា