ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ពាក់មី កាន់តែមានសន្ទុះខ្លាំងនៅក្នុងការងារសិល្បៈ មិនថាថតខ្សែភាគយន្តថ្មី ឬក៏លេចមុខសម្តែងនៅក្នុងការប្រគំតន្រ្តីតូចធំនោះទេ មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកកាន់តែ មានភាពមមាញឹកខ្លាំងនៅក្នុងការងារផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាមិញ មកទល់នឹងពេលនេះ ពិធីបុណ្យកាន់បិណ្ឌក៏បានឈានមកដល់ នៅក្នុងនោះតារាជាច្រើន បាននាំគ្នាទៅវត្តយកចង្ហាន់ដើម្បីប្រគេនព្រះសង្ឃ។ ដោយឡែក តារាកំប្លែងរូបនេះវិញ ក៏មិនខុសពីតារាផ្សេងទៀតប៉ុន្មាននោះទេ ក៏ប៉ុន្តែនៅក្នុងនោះ លោកក៏បានរៀបចំជាអំណោយជាច្រើន សម្រាប់ចាស់ៗនៅឯវត្តផងដែរ។

ជាក់ស្តែង កាលពីយប់មិញនេះតារាកំប្លែងរូបនេះ បាននាំភរិយាជាទីស្រលាញ់ រៀបចំអំណាយដែលមានថវិកាទាំងដុំៗ បូករួមនឹងរបស់ប្រើប្រាស់មួយចំនួន ដោយរៀបចំ ដើម្បីយកទៅវត្តនៅឯស្រុកកំណើតរបស់ខ្លួន។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្ររបស់លោកនាំគ្នាសរសើរទៅដល់ទឹកចិត្ត ដ៏ល្អមួយនេះ គ្រប់គ្នាតែម្តង ដោយទោះជារវល់បែបណាក្តី ក៏តារារូបនេះឆ្លៀតពេលរៀបចំអំណោយដល់ចាស់ៗ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់៖ 

ពាក់មី
ពាក់មី និងភរិយា
ពាក់មី និងភរិយា
ពាក់មី រៀបអំណោយដល់ចាស់ៗ
ពាក់មី រៀបអំណោយដល់ចាស់ៗ
ពាក់មី រៀបចំអំណោយដល់ចាស់ៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី