មុននេះបន្តិច ប្រពន្ធពាក់មី បានចេញពីបន្ទប់ ICU ហើយ

//s9.kh1.co/9e/9e9ccd31db2fa6b6b9f800990c4dc8c30f95acd3.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២៣ ២ល្ងាច · ៩ ខែមុន

បន្ទាប់ពីបានជ្រាបដំណឹងដែលភរិយាត្រូវចូលសង្គ្រោះបន្ទាន់ ថ្មីៗនេះ តារាកំប្លែង នាយ ពាក់មី បានចេញមកបង្ហាញពីស្ថានភាពរបស់ភរិយា ថាបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយ

ភ្នំពេញ៖ ជាមួយនឹងដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដែលហ្វេនៗជាច្រើនកំពុងផ្ញើក្ដីបារម្ភ ក្រោយពីបានដឹងថា ភរិយារបស់ តារាកំប្លែងដ៏ល្បី នាយ ពាក់មី ត្រូវបានចូលសង្គ្រោះបន្ទាន់នៅបន្ទប់ ICU បន្ទាប់ពីរងរបួ.សធ្ងន់ ក្រោយពីទទួលសេវាកម្មព្យួរសេរ៉ូមឲ្យសាច់ស នៅហាងកែសម្ផស្សមួយកន្លែងយីហោ S88 Beauty ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មុននេះបន្តិច នៅលើផេកហ្វេសប៊ុករបស់ តារាកំប្លែងរូបនេះ ស្រាប់តែបានចេញមកបង្ហាញពីស្ថានភាពរបស់ភរិយា ដោយបានបញ្ជាក់ថា ពេលនេះភរិយារបស់ខ្លួន បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយ។ ក្នុងនោះដែរ លោកបានរៀបរាប់ថា៖ 

បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហេីយបងប្អូន បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់3ថ្ងៃ អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច​ 

ពាក់មី 

យ៉ាងណាមិញ ក្រោយពីបានឃើញសារបង្ហោះបែបនេះហើយ បណ្ដាទស្សនិកជនជាច្រើន ក៏បានចូលមកជូនពរ និងសង្ឃឹមថា ភរិយាជាទីស្រលាញ់របស់តារាកំប្លែងរូបនេះ នឹងឆាប់ជាសះស្បើយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាយពាក់មី
នាយពាក់មី
នាយពាក់មី
នាយពាក់មី
នាយពាក់មី
នាយពាក់មី
ភរិយា នាយពាក់មី
ភរិយា នាយពាក់មី
សារបង្ហោះពី នាយពាក់មី
សារបង្ហោះពី នាយពាក់មី
ពាក់មី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T