កប់ណាស់! ក្រោយឃើញផ្ទះចាស់ និងផ្ទះថ្មី ពាក់មី សាងសង់ឲ្យឪពុកម្ដាយក្មេករួច ពិតជាខុសគ្នាខ្លាំង

//s9.kh1.co/37/37bb6b408a22ba2a1abb90bd0b5ea27c19ef4fc0.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ក្រឡេកមកមើលផ្ទះពីមុន និងផ្ទះថ្មីដែល តារាកំប្លែង លោក ពាក់មី បានសាងសង់ជូនឪពុកម្ដាយក្មេក ពិតជាមានភាពខុសគ្នាខ្លាំង

ភ្នំពេញ៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនជាច្រើន កំពុងតែចាប់អារម្មណ៍ ក្រោយពី តារាកំប្លែង លោក ពាក់មី បានបង្ហាញពីវីដេអូ ព្រមទាំងរូបភាពពីការសាងសង់ផ្ទះថ្មី ជូនដល់ឪពុកម្ដាយក្មេក ដែលជាផ្ទះធំប្រណីត តុបតែងតាមបែបបុរាណខ្មែរ ពោរពេញដោយភាពស្រស់ស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកមើល ទិដ្ឋភាពផ្ទះពីមុន របស់ឪពុកម្ដាយក្មេក តារាកំប្លែងរូបនេះវិញ បានដឹងថា ពិតជាមានភាពខុសគ្នាឆ្ងាយពីផ្ទះថ្មី មានសភាពចាស់និងតូច បើប្រៀបធៀបទៅនឹងផ្ទះថ្មី ដែលមានភាពស្រស់ស្អាតទូលាយ រួមទាំងការតុបតែងយ៉ាងស្កឹមស្កៃគួរឲ្យរស់នៅ។

យ៉ាងណាមិញ នេះគឺជារឿងដ៏គួរឲ្យសរសើរ ទៅលើទឹកចិត្ត និងការដឹងគុណ ចំពោះឪពុកម្ដាយ ខណៈដែលរូបលោកបានខិតខំរកចំណូលពីសិល្បៈ និងបានសន្សំទុក ដើម្បីធ្វើផ្ទះថ្មីនេះ ជូនលោកទាំងពីរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ពាក់មី
ពាក់មី
ពាក់មី
ពាក់មី
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាព
រូបភាព
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះពីមុន
រូបភាពផ្ទះពីមុន
ពាក់មី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T