ភ្នំពេញ៖ កាលពីម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយ​លេចលឺព័ត៌មានថា តារាចម្រៀង និងម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia លោកប៊ុត សីហា ត្រូវបានជាប់ឈ្មោះនៅក្នុងករណីគ្រឿងញៀននៅក្នុងផ្ទះសំណាក់មួយកន្លែង។

ដំណឹងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាមានការងឿងឆ្ងល់ និងចង់ដឹងខ្លាំង ថាវាជារឿងពិតឬក៏យ៉ាងណា ព្រោះថានៅក្នុងនោះមិនបានឃើញរូបភាព ក៏ដូចជាមុខមាត់លោកបង្ហាញនៅក្នុងរឿងមួយនេះនោះទេ ពោលគឺលឺតែឈ្មោះដែលគេបាននិយាយប៉ុណ្ណោះ។

មិនបានប៉ុន្មានផង បន្ទាប់ពីទទួលបានដំណឹងបែបនេះ តារាចម្រៀងដែលកំពុងរីកមុខរីកមាត់នៅក្នុងការងារសិល្បៈជាថ្មីនេះ បានរៀបរាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖«បាន២បទដែលគេចូលចិត្តស្តាប់ ហើយក៏ត្រូវចិត្តបានរៀងងើបៗមកវិញ។ដល់ឃើញឯងរៀងងើបមកវិញតិច ក្តិចឯងទៀតក្នុងលោកនេះ តើអាចទេបើខ្ញុំសុំមួយរស់ៗអាចទេ? រវល់ថតបទចម្រៀង ជាមួយអ្នកសម្របសម្រួលអង្គការបងប្រុស សុខ លីមរក្សា ថតបទភ្ជុំហើយ និងថតសាច់រឿងខ្លីរបស់គាត់ស្រាប់តែចេញព័ត៌មានណាឆ្កុយ។ ហួសចិត្តស្រុករំដួលខ្ញុំឆ្អែត តោះកុំខ្វល់សំខាន់ធ្វើមិនដឹងទៅជាយ៉ាងណាក៏ទៅៗហើយ»។

បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានលើកទឹកចិត្តលោកជាថ្មី ស្របពេលដែលមិនទាន់ដឹងការពិតថា រឿងទាំងនេះពិតឬក៏យ៉ាងណានោះទេ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា