ភ្នំពេញ៖ អាចនិយាយបានថា លោកឆន សុវណ្ណរាជ ជាតារាចម្រៀងលំដាប់កំពូល ស្របពេលដែរលោក កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ទោះបីជាមានវ័យកាន់តែច្រើន និងឈរឈ្មោះនៅក្នុងវិស័យសិល្បៈយូរឆ្នាំ មានតារាចម្រៀងចំណូលថ្មីបានចូលមក យ៉ាងណាក្តី ក៏មិនអាចទាញយកប្រជាប្រិយភាពពីតារារូបនេះដែរ។

ជាក់ស្តែងប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារារូបនេះមិនទាន់ដាច់ចិត្ត សម្រេចរៀបការនោះឡើយ ខណៈពេលដែលលោកមានវ័យកាន់តែច្រើនឡើងៗ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ក៏បានទន្ទឹមរង់ចាំនូវថ្ងៃពិសេសរបស់លោកផងដែរ។

តែទោះបីជាមិនទាន់សម្រេចចិត្តរៀបការ តែបើងាកមើលជីវិតឯកជនរបស់លោក នាពេលបច្ចុប្បន្ននេះវិញ ឃើញថាមិនត្រឹមតែមានរបស់ប្រើប្រាស់ថ្លៃៗ បានដើរលេងនៅក្រៅប្រទេសជាច្រើននោះទេ លោកក៏មានទីជម្រកនៅយ៉ាងស្រស់ស្អាត ធំស្កឹមស្កៃគួរឲ្យចង់រស់នៅ មានឡានទំនើបជិះទៀតផង។

លើសពីនេះទៅទៀត តារារូបនេះក៏ទទួលបាននូវភាពកក់ក្តៅចំពោះគ្រួសារ ដោយរាល់ពីសម្រាកពីការងារលោកតែងតែ បង្ហាញការស្រលាញ់ជាមួយម្តាយជាទីស្រលាញ់ជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ ដើរលេងក្រៅប្រទេស
ឆន សុវណ្ណរាជ ដើរលេងក្រៅប្រទេស
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និងគ្រួសារ
ផ្ទះឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និងម្តាយ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
របស់របរប្រើប្រាស់ឆន សុវណ្ណរាជ
ចិញ្ចៀនឆន សុវណ្ណរាជ
ចិញ្ចៀនឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ