ស្ងាត់ៗ ឆន សុវណ្ណរាជ បង្អួតផ្ទះថ្មីធំស្កឹមស្កៃ

//s9.kh1.co/2a/2ae6cd996a5524965442679a2b0cc1a767c02362.jpg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០២២ ១២ល្ងាច · មួយឆ្នាំមុន

ហ្វេនៗនាំគ្នាអបអរសាទរIdol សំងំស្ងាត់ៗតារាចម្រៀង ឆន សុវណ្ណរាជ បង្អួតផ្ទះវីឡាថ្មីធំស្កឹមស្កៃនឹងគេ ទិដ្ឋភាពផ្ទះស្រស់ស្អាតខ្លាំង

រាជធានីភ្នំពេញ ៖ បើទោះបី ពេលនេះ មានតារាចម្រៀងពន្លកថ្មីចេញហូរហែ ដែលបានសម្រិតសម្រាំងតាមការប្រកួតចម្រៀងល្បីៗជាច្រើនក្តី គេនៅឃើញប្រជាប្រិយភាពរបស់ តារាចម្រៀងចាស់វស្សាប៉ុន្មានដួងប៉ុណ្ណោះដែលអាចទប់តំណែងរបស់ខ្លួនយ៉ាងល្អ ក្នុងនោះក៏មានតារាចម្រៀង ឆន សុវណ្ណរាជ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខានចេញបទថ្មីក៏ពិតមែន តែតារាប្រុសរូបនេះ នៅតែចេញតាមការប្រគុំតន្ត្រីនានាៗទាំងតាមខេត្ត ក្នុងក្រុង និងកញ្ចក់ទូរទស្សន៍ ហាងឆេងទីផ្សារនៅតែត្រូវប៉ាន់ដូចពេលមុន។

យ៉ាងណាមិញ មានខ្លួនតែមួយ មិនទាន់មានគ្រួសារក៏ពិតមែន តែតារាប្រុសរូបនេះ អស់ពីទិញខុនដូ​ ស្រាប់តែថ្មីៗនេះ រូបលោកធ្វើឲ្យហ្វេនៗរំភើបចិត្តជំនួស ទិញផ្ទះវីឡាថ្មីធំស្កឹមស្កៃ ទិដ្ឋភាពផ្ទះស្រស់ស្អាតទាក់ទាញអស់ទាស់ គ្រាន់តែឃើញក៏ដឹងថាគួរឲ្យចង់រស់នៅ ដោយរូបលោកបង្ហើបថា ៖

22-12-22 ថ្ងៃសីល ថ្ងៃល្អ ថ្ងៃហេង ថ្ងៃលាភថ្ងៃជ័យ ថ្ងៃនេះមកទិញផ្ទះវីឡាអេនជែលថ្មីនៅបុរីបុស្បា កាដូចុងឆ្នាំអោយខ្លួនឯង ចុងឆ្នាំនេះបានសំរេចនូវក្តីបំណងប្រាថ្នាថ្មីរបស់ខ្ញុំមួយទៀតហើយ ឆ្នាំក្រោយសុំអោយច្រើនជាងហ្នឹងទៀតមោ សាធុសាធុ អំពើល្អមិនសាបសូន្យ៕

ឆន សុវណ្ណរាជ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
តារាប្រុស ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T