ដៃគូចាស់ប៉ះគ្នា ទេព បូព្រឹក្ស ដឹកដៃ ឆន សុវណ្ណរាជ ឡើងលើឆាកខនសឺត (មានវីដេអូ)

//s9.kh1.co/0b/0b03a5c157e07d5f8acbe2f38f3ff942828ad3de.png
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០២៣ ៩ព្រឹក · ៧ ខែមុន

តារាចម្រៀង ទេព បូព្រឹក្ស បាននាំដៃគូចាស់គឺ លោក ឆន សុវណ្ណរាជ មកឡើងសម្ដែងចម្រៀងរួមគ្នាធ្វើឲ្យអ្នកទស្សនានាំគ្នាស្រែកហ៊ោស្ទើតែបែកឆាកតន្ត្រី ដែលមិននឹកស្មាន ជាមួយនឹងវត្តមានរបស់តារាប្រុសរូបនេះ។

កម្សាន្ត៖ ជាការពិតណាស់ កាលពីម្សិលមិញនេះ គឺជាថ្ងៃប្រគុំតន្ត្រីរបស់តារាចម្រៀងស្រី អ្នកនាង ទេព បូព្រឹក្ស ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ។ នៅក្នុងនោះ តារាស្រីរូបនេះ បានច្រៀងចម្រៀងពីរោះៗជាច្រើនបទ បង្កបរិយាកាសសប្បាយៗដល់អ្នកគាំទ្របន្ទាប់ពីបាត់មុខមួយរយៈមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

អ្វីដែលធ្វើឲ្យហ្វេនកាន់តែរំភើបចិត្តទៀតនោះ តារាចម្រៀង ទេព បូព្រឹក្ស បាននាំដៃគូចាស់គឺ លោក ឆន សុវណ្ណរាជ មកឡើងសម្ដែងចម្រៀងរួមគ្នា។ ម៉្យាងទៀត អ្នកទាំងពីរបានកាន់ដៃគ្នាច្រៀង ធ្វើឲ្យអ្នកទស្សនានាំគ្នាស្រែកហ៊ោស្ទើតែបែកឆាកតន្ត្រី ដែលមិននឹកស្មាន ជាមួយនឹងវត្តមានរបស់តារាប្រុសរូបនេះ។

ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 

មិនតែប៉ុណ្ណោះ តារាស្រីសំនៀងស្រទន់រូបនេះ បាននិយាយថា ខ្លួនមិនដែលលើកយកបទនេះ មកច្រៀងនោះទេ ក៏ព្រោះតែចង់ច្រៀងដែរតែគ្មានដៃគូ ហើយពេលនេះ សំណាងមែនទែនដែលបានចាប់ដៃគូ ឆន សុវណ្ណរាជ ម្ដងទៀត ដើម្បីច្រៀងបទ ម្នាក់យំ ម្នាក់ហូរទឹកភ្នែក ដែលជំនាន់នោះ បទនេះទទួលបានការគាំទ្រយ៉ាងខ្លាំង៕

 ឆន សុវណ្ណរាជ និង ទេព បូព្រឹក្ស
 ឆន សុវណ្ណរាជ និង ទេព បូព្រឹក្ស

ប្រភព៖ DitWay Forever

ទេព បូព្រឹក្សឆន សុវណ្ណរាជ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T