ភ្នំពេញ៖ តារាសម្តែងវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាព កញ្ញាជាតិ សុច្ចកា កាន់តែមានហាងឆេងខ្ពស់នៅក្នុងវិស័យសិល្បៈ ដោយនាងបានចេញថតរឿងភាគខ្មែរជាច្រើន ដែលរៀបនឹងចាក់បញ្ចាំងឆាប់ៗ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារារូបនេះក៏ជាមិត្តយ៉ាងជិតស្និទ្ធជាមួយនឹង តារាកំប្លែង នីឡា ផងដែរ ដោយអ្នកទាំងពីរតែងតែបង្ហាញ​ក្តីស្រលាញ់ចំពោះគ្នា ប្រៀបដូចបងប្អូនយ៉ាងដូច្នោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាកំប្លែងនីឡា បានផ្លាស់ប្តូររថយន្តថ្មីស៊េរីទំនើបម្តងរួចមកហើយ ស្រាប់តែកាលពីម្សិលមិញនេះមិត្តរបស់នាង ជាតិ សុច្ចកា ក៏បានប្តូរឡានថ្មីមួយទៀត ដំណាលគ្នាតែម្តង ដែលសុទ្ធតែស៊េរីទំនើបថៃ្លៗរាប់ម៉ឺនដុល្លារ។

ស្របពេលជាមួយនឹងការខិតខំប្រឹងប្រែងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនបានកោតសរសើរដល់តារាវ័យក្មេងរូបនេះតែម្តង ព្រោះថានាងនៅក្មេងមែនពិត តែបានជួយសម្រាលទុក្ខលំបាកនៅក្នុងគ្រួសារច្រើន លើសពីនេះនាងក៏បានទិញរថយន្តថ្មីសម្រាប់ខ្លួនឯងទៀត ពិតជាមិនធម្មតានោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការបង្ហោះរូបភាពរបស់នាង ក៏បានបញ្ជាក់ប្រាប់មហាជនថានេះជាឡានថ្មីរបស់នាង ក៏ប៉ុន្តែក៏មានអ្នកខ្លះបានគិតថានេះគ្រាន់តែជាការថតរឿងតែប៉ុណ្ណោះ។ ដូច្នោះមានតែរង់ចាំការបកស្រាយពី សាមីខ្លួនដើម្បីឲ្យកាន់តែជ្រាបច្បាស់ទៀត៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

ជាតិ សុច្ចកា និងនីឡា
ជាតិ សុច្ចកា និងនីឡា
ជាតិ សុច្ចកា
ជាតិ សុច្ចកា
ជាតិ សុច្ចកា
ជាតិ សុច្ចកា
ឡានថ្មីជាតិ សុច្ចកា
ឡានថ្មីជាតិ សុច្ចកា
ឡានថ្មីជាតិ សុច្ចកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជាតិ សុច្ចកា