អបអរសាទរ! រស់នៅអូស្ត្រាលីស្ងាត់ៗ ពេលនេះ ជាតិ សុច្ចកា ទទួលបានសមាជិកថ្មីហើយ

//s9.kh1.co/4d/4dff6ab5248bac77cf44b637ae732ec2a2321863.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយរៀបការ បែបអនិកជនលើទឹកដី អូស្ត្រាលី ពេលនេះ ជាតិ សុច្ចកា បានឃើញមុខកូនស្រី សមាជិកថ្មីរបស់ខ្លួនហើយ មុននេះបន្តិច

អូស្ត្រាលី ៖ អតីតតារាចម្រៀង ជាតិ សុច្ចកា ត្រូវមហាជនជាច្រើន ស្គាល់តាមរយៈកម្មវិធីប្រកួតប្រជែងចម្រៀង X-Factor ធ្វើឲ្យរូបនាង ទទួលបាកការគាំទ្រយ៉ាងគំហុក រហូតទទួលបាន ការងារទៅច្រៀងនៅក្រៅប្រទេស ជាក់ស្តែងគឺ លើទឹកដីប្រទេសអូស្ត្រាលី ជាមួយគ្នានេះ រូបនាងក៏មានទំនាក់ទំនងជាមួយបុរស ជនជាតិខ្មែរអនិកជននៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកក៏ប្រកាស បើកចំហ ពីចំណងអាពាហ៍ពិពាហ៍បែបជនជាតិ ដោយគ្រាន់តែ ចុះសំបុត្រអាពាហ៍ពិពាហ៍ហើយរស់នៅជាមួយគ្នា បើទោះបី រៀបការមិនធំដុំក៏ដោយ តែគេឃើញ អតីតតារាចម្រៀងរូបនេះ តែងទទួលការស្រលាញ់យ៉ាងខ្លាំងពីស្វាមីខ្លួន មើលទៅពិតជា មានសុភមង្គល។

លើសពីនេះទៅទៀត ក្រោយរស់នៅបែបស្ងាត់ៗ ពេលនេះ រូបនាង បានបង្ហោះមុខមាត់សមាជិកថ្មី ពោលគឺ កូនស្រីគួរឲ្យស្រលាញ់របស់ខ្លួន បើក្រឡេកទៅឈ្មោះវិញ ពិរោះខ្លាំងណាស់ "Jonanna Dom" កើតនៅម៉ោង ៥ និង២២នាទីល្ងាច ថ្ងៃទី ០៣ មិថុនា ២០២១៕

គួរបញ្ជាក់ថា រូបនាង បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា 

My Hanna អូនកាត់ទៅប៉ាៗឫម៉ាក់ៗអ៊ុំពូមីង?៕

ជាតិ សុច្ចកា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា និងស្វាមី
ជាតិ សុច្ចកា និងស្វាមី
ជាតិ សុច្ចកា និងស្វាមី
ជាតិ សុច្ចកា និងស្វាមី
ជាតិ សុច្ចកា និងស្វាមី
ជាតិ សុច្ចកា និងស្វាមី
ជាតិ សុច្ចកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T