អបអរ! ជាតិ សុច្ចកា ត្រឡប់មកខ្មែរ រៀបការចុងខែតុលានេះហើយ

//s9.kh1.co/47/47a9e8906ffcdcc435db4df04a0a6fc8c34a66b3.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មានកូនម្នាក់រួចមែន តែអតីតបេក្ខភាព X-Factor តារាចម្រៀង ជាតិ សុច្ចកា ត្រឡប់មកខ្មែររៀបការវិញ នាចុងខែតុលាខាងមុខនេះ

រាជធានីភ្នំពេញ ៖ ទោះបីមិនទទួលជ័យលាភីក្តី តែ អតីតបេក្ខភាពX-Factor តារាចម្រៀង ជាតិ សុច្ចកា មានប្រជាប្រិយភាពមិនចាញ់គេឯងប៉ុន្មានឡើយ ជាងនេះទៅទៀត ក្រោយបញ្ចប់ការប្រកួត តារាស្រីរូបនេះ ទទួលបានការងារជាច្រើនក្នុងស្រុក ក្នុងនោះក៏ត្រូវចេញទៅច្រៀងនៅក្នុងទឹកដីប្រទេសអូស្ត្រាលីថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ដោយសារតែការចេញទៅច្រៀងក្រៅប្រទេស ដូច្នេះហើយ ទើបធ្វើឲ្យតារាស្រីវ័យក្មេងរូបនេះ ជួបជាមួយស្វាមីសព្វថ្ងៃរបស់ខ្លួននៅទីនោះ សេពគប់ជាមួយគ្នាបានមួយរយៈ អ្នកទាំងពីរក៏សម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ដែលបច្ចុប្បន្នតារាស្រី សុច្ចកា ទទួលបានចំណងដៃ កូនស្រីគួរឲ្យស្រឡាញ់ម្នាក់ថែមទៀតផង។

យ៉ាងណាមិញ គ្រួសារមានសុភមង្គល កូនក៏កាន់តែធំ តែស្ងាត់ៗ តារាចម្រៀងរូបនេះ ទម្លាយរឿងចូលរោងការនៅស្រុកខ្មែរនាចុងខែតុលាខាងមុននេះ បោះធៀបរួចរាល់ថែមទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលបន្តិច ដោយថ្មីៗនេះ រូបនាងបង្ហោះរូបភាពធៀបការឈ្មោះខ្លួននិងស្វាមី ជាមួយនឹងសាររៀបរាប់ថា ៖

សង្ឃឹមអ្នកទាំងអស់គ្នា​ ចូលរួមដោយមិនប្រកាន់ បងប្អូននិងឃេីញខ្ញុំឆាតទៅបណ្តេីរៗ។

ជាតិ សុច្ចកា

គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាកូវីដ១៩ ជាហេតុធ្វើឲ្យតារាស្រីរូបនេះនិងស្វាមី ត្រូវពន្យារពេលរៀបការ ខណៈការចុះឡើងមានការរិតបន្តឹង កាលពីប៉ុន្មានឆ្នាំមុននេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ជាតិ សុច្ចកា
  តារាចម្រៀង ជាតិ សុច្ចកា
  តារាចម្រៀង ជាតិ សុច្ចកា
  តារាចម្រៀង ជាតិ សុច្ចកា
  តារាចម្រៀង ជាតិ សុច្ចកា និងស្វាមី
  តារាចម្រៀង ជាតិ សុច្ចកា និងស្វាមី
  តារាចម្រៀង ជាតិ សុច្ចកា និងគ្រួសារ
  តារាចម្រៀង ជាតិ សុច្ចកា និងគ្រួសារ
  តារាចម្រៀង ជាតិ សុច្ចកា និងគ្រួសារ
  តារាចម្រៀង ជាតិ សុច្ចកា និងគ្រួសារ
  តារាចម្រៀង ជាតិ សុច្ចកា និងគ្រួសារ
  តារាចម្រៀង ជាតិ សុច្ចកា និងគ្រួសារ
រូបភាព
រូបភាព
ជាតិ សុច្ចកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T