ភ្នំពេញ៖ បើនិយាយពីជីវិតឯកជនអ្នកនាង ខាត់ សុឃីម អ្នកណាៗក៏ដឹងថាបច្ចុប្បន្នគ្រួសារតារារូបនេះ កំពុងតែមានសុភមង្គលខ្លាំង អមជាមួយនឹងភាពកក់ក្ដៅ ដែលទទួលពីការមើលថែយ៉ាងពេញទំហឹងពីស្វាមីអ្នកនាង។

ជាក់ស្ដែង បើទោះបីជាមុនរៀបការ អ្នកនាងធ្លាប់មានកូនប្រុសម្នាក់មុនក្ដី ក៏អតីតកាលមួយនេះ មិនបានចោទជាបញ្ហាសម្រាប់ស្វាមីអ្នកនាងឡើយ ផ្ទុយទៅវិញប្ដីគំរូរូបនេះ បែរជាស្រលាញ់ ថែទាំកូនប្រុសមុន អ្នកនាងយ៉ាងយកចិត្តទុកដាក់ ហាក់បីដូចជាកូនបង្កើតលោកដូច្នេះដែរ។

តួយ៉ាង បើក្រឡេកមកមើលរូបសម្រស់ កូនប្រុសច្បងតារាស្រីខាងលើ គេសង្កេតឃើញថា សព្វថ្ងៃប្អូន ក៏កាន់តែចម្រើនវ័យធំលូតលាស់ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ គ្រាន់តែភ្លេចខ្លួនមិនប៉ុន្មានឆ្នាំផង កូនប្រុសសំណព្វចិត្តរបស់អ្នកនាង ចាប់ផ្ដើមពេញកម្លោះស្ដូក ថែមទាំងមានរូបរាងសង្ហា ឡើងខ្ពស់ជាងម្ដាយគេទៅហើយ។

រកណាបាន នៅក្មេងប៉ុណ្ណឹងសោះ កូនប្រុសអ្នកនាង ខាត់ សុឃីម ស្អាតសង្ហាខ្លាំងបែបនេះទៅហើយ ចុះទម្រាំធំជាងនេះ មិនដឹងជាសង្ហាយ៉ាងណានោះទេ៕

ចង់ដឹងកូនប្រុស ខាត់ សុឃីម មានរូបរាងបែបណាទស្សនារូបភាពខាងក្រោម៖

ខាត់ សុឃីម
គ្រួសារ ខាត សុឃីម
កូនៗ ខាត ់សុឃីម
កូនប្រុស ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម