ភ្នំពេញ៖ តារាស្រីមាឌតូច គួរឲ្យស្រលាញ់កញ្ញាម៉ាក សែនសូនីតា ហៅតូតា ក្រៅពីការងារសិល្បៈមានហាងឆេងខ្ពស់នាងក៏ជាថៅកែស្រីវ័យក្មេងម្នាក់នៅក្នុងហាងលក់គ្រឿងអាហារមួយកន្លែង បច្ចុប្បន្ននេះ នាងមានភាពមមាញឹកខ្លាំងមិនធម្មតាមិនថាការងារផ្ទាល់ខ្លួន និងការងារសិល្បៈនោះទេ។

យ៉ាងណាមិញ តារាស្រីរូបនេះមានជីវិតឡូយឆាយ សម្បូរសប្បាយជានិច្ច មិនត្រឹមតែប៉ុណ្ណោះទេ ម្តាយរបស់នាង គឺជាអ្នកលក់មាសនៅហាងមួយកន្លែងនៅក្នុងស្រុកខ្មែរទៀតផង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្ហោះវីដេអូមួយ ដែលបានធ្វើឲ្យម្តាយរំភើបយ៉ាងខ្លាំង នៅពេលដែលបានកូនស្រីជាទីស្រលាញ់របស់ខ្លួនជូនប្រាក់ដុល្លារមួយសន្លឹក ដោយទឹកមុខញញឹមសប្បាយរីករាយ។

តែអ្វីដែលនឹកស្មានមិនដល់ នៅពេលដែលម្តាយនាងបានកាន់លុយ និងជូនពរកូនស្រីបានប៉ុន្មានម៉ាត់ ស្រាប់ប្រគល់ប្រាក់នោះឲ្យរូបនាងវិញ ដោយក្នុងនោះម្តាយរបស់នាងបានដឹងថានេះជាលុយក្លែងក្លាយដែលនាងបានឲ្យប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញវីដេអូមួយនេះបានធ្វើឲ្យអ្នកគាំទ្រមិននឹកស្មានថាម្តាយរបស់នាងពូកែបែបនេះ ដោយគ្រាន់តែប៉ះក្រដាសប្រាក់នោះតែមួយភ្លែតសោះក៏ដឹងថាជារបស់ក្លែងក្លាយ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

តូតា
តូតា
តូតា ពេលជូនលុយម្តាយ
ម្តាយតូតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា