ភ្នំពេញ៖ ពិធីការិនីជើងចាស់ ដ៏មានឈ្មោះល្បីល្បាញអ្នកនាងគង់ សុជាតិ កាន់តែមានសម្រស់ស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីបច្ចុប្បន្ននាងមានវ័យកាន់តែជ្រេក្តី ស្របពេលដែលការងារសិល្បៈ ក៏ដូចជាសុភមង្គលនៅក្នុងគ្រួសារជោគជ័យដើរទៅទន្ទឹមគ្នាផងនោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ជាថ្ងៃពិសេសរបស់ប្អូនប្រុសរបស់នាង ដោយមានការជួបជុំគ្នាពីសំណាក់គ្រួសារជាច្រើន នៅក្នុងនោះដែរ ក៏ឃើញថាគ្រួសាររបស់តារារូបនេះបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយសម្លៀកបំពាក់ប្រពៃណីស្អាតៗមិនចាញ់គ្នាប៉ុន្មាននោះទេ។

ស្របពេលជាមួយគ្នានេះ ពិធីការិនីដ៏ល្បីឈ្មោះរូបនេះ បានបើកបង្ហាញមុខមាត់ប្អូនថ្លៃទាំងពីរនាក់របស់នាង ដោយមើលទៅសម្រស់ពិតជាស្អាតៗមិនធម្មតានោះទេ ខណៈពេលដែរ ស្លៀកពាក់នៅក្នុងឈុតបុរាណទៀតកាន់តែលេចធ្លោ។

ទន្ទឹមនឹងនេះដែរ តារារូបនេះក៏បានបញ្ចេញសារមួយដ៏មានអត្ថន័យយ៉ាងដូច្នោះថា៖«កំពូលប្អូនថ្លៃស្រីទាំងពីរ និយាយពីស្អាតហើយពូកែទៀត ពូកែជាងគេគឺយកចិត្តនិងម៉ង !!!»៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គង់ សុជាតិ និងគ្រួសារ
គង់ សុជាតិ និងប្អូូនថ្លៃទាំងពីរ
គង់ សុជាតិ និងប្អូូនថ្លៃទាំងពីរ
គង់ សុជាតិ និងប្អូូនថ្លៃទាំងពីរ
គង់ សុជាតិ និងប្អូូនថ្លៃទាំងពីរ
គង់ សុជាតិ និងប្អូូនថ្លៃ
គង់ សុជាតិ និងប្អូូនថ្លៃទាំងពីរ
ប្អូូនថ្លៃទាំងពីរគង់ សុជាតិ
គ្រួសារគង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ