ភ្នំពេញ៖ តារាចម្រៀងពហុជំនាញ អ្នកនាងខាត់ សុឃីម កាន់តែរីកចម្រើនកាន់តែខ្លាំងឡើង មិនថាសុភមង្គលគ្រួសារ និងការងារនៅក្នុងសិល្បៈរបស់ខ្លួន ធ្វើឲ្យនាងមមាញឹកខ្លាំង រកពេលសម្រាកមិនចង់បាន។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ ទោះបីជាតារារូបនេះ រវល់ខ្លាំងបែបណាក្តី ក៏នាងបាននាំគ្រួសារ កូនតូចរបស់នាងទៅមើលកុន ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងពោរពេញដោយសុភមង្គល។

នៅក្នុងនោះដែរ ឃើញថាតារារូបនេះ បានតែងខ្លួនយ៉ាងប្លែក បែបយុវវ័យជាមួយនឹងសម្លៀកបំពាក់បញ្ចេញក្បាលពោះយ៉ាងស្រស់ស្អាត។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ ស្នាមសាក់ក្បែរកន្លែងស៊ីអារម្មណ៍ របស់នាងតែម្តង ស្របពេលដែល តារារូបនេះមិនធ្លាប់បញ្ចេញ ហើយនេះក៏ជាលើកទីមួយ ដែលឃើញនាងហ៊ានបញ្ចេញបែបនេះ។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញដូច្នោះ អ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលឃើញតារារូបនេះ បញ្ចេញស្នាមសាក់របស់ខ្លួនយ៉ាងដូច្នេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

គ្រួសារខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និងកូនស្រី
ស្នាមសាក់ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម