ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀង Original Song កញ្ញា អេដា កំពុងតែក្តោបបានឱកាសធ្វើជាគណកម្មការនៅក្នុងកម្មវិធីដ៏មានប្រជាប្រិយភាព មានឈ្មោះថា The Melody។ ដែលទាំងនេះ គឺផ្នែកមួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះ កាន់តែកើនឡើងមួយកម្រិតទៀតផងដែរ។

យ៉ាងណាមិញ កាលពីយប់មិញនេះ កម្មវិធី The Melody បានឈានការប្រកួតដល់សប្តាហ៍ទី៥ហើយ។ ក្នុងនោះដែរ អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍នោះ កាលពីម្សិលមិញនេះ មានបេក្ខជន មួយរូបមានឈ្មោះថា ទៀង សុផានី បានយកបទចម្រៀង របស់គណកម្មការកញ្ញា អេដា មានចំណងជើងថា «មានអ្នកថែឬនៅ» មកប្រកួត ដែលធ្វើឲ្យនាងអង្គុយស្ទើរតែមិនជាប់កៅអី​ ព្រោះសម្លេងបេក្ខជនរូបនោះ ដូចនាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា អេដា ថែមទាំងធ្វើរឿងមួយដែលនឹកស្មានមិនដល់ ដោយរូបនាង បានកាន់មេក្រូឡើងឆាកការប្រកួតនោះ ហើយច្រៀងឆ្លើយឆ្លងជាមួយបេក្ខភាពប្រឡងថែមទៀតផង។

ទោះជាយ៉ាងណាក្តី សម្រាប់បេក្ខភាព ទៀង សុផានី នាងមិនត្រឹមតែទទួលបានប៊ូតុងជាប់ដល់ទៅ៧នោះទេ ហើយនាងថែមទាំងមានសំណាង បានច្រៀងជាមួយគណកម្មយ៉ាងពិសេសផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អេដា និងបេក្ខភាពប្រឡង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេដា