ភ្នំពេញ ៖ បើទោះបីជាបច្ចុប្បន្ន តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម មានវ័យកាន់តែច្រើនក៏ពិតមែន ក៏អ្នកនាងនៅតែទទួលបានទីផ្សារ និងការគាំទ្រខ្ពស់ នៅក្នុងវិស័យសិល្បៈដដែល។

ជាក់ស្ដែង មួយរយៈក្រោយនេះដែរ តារាស្រីរូបនេះ ក៏កំពុងតែទទួលបានការគាំទ្រខ្លាំងក្នុងខ្សែភាពយន្ត ‹‹ បិសាចដ៏គួរឲ្យស្រលាញ់ ›› របស់ទរទស្សន៍ហង្សមាស ដែលធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកនាង កាន់តែខ្លាំងមួយកម្រិតថែមទៀត។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ ជីវិតគ្រួសាររបស់ អ្នកនាង ខាត់ សុឃីម កាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបថត និងវីដេអូស្វីតៗ ដែលមើលទៅមិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ។

ជាមួយគ្នានេះដែរ មហាជនជាច្រើនគ្រាន់តែបានមើលរូបថត និងវីដេអូនោះហើយ សឹងតែលើសជាតិស្ករ នៅពេលបានដែលឃើញស្វាមីភរិយាមួយគូនេះ ផ្អែមល្ហែមដាក់គ្នាដល់ម្លឹង៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ក្រុមគ្រួសារ ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម