ភ្នំពេញ៖ ជារឿងមួយគួរឲ្យរំភើបចិត្តខ្លាំងណាស់សម្រាប់ប្ដីប្រពន្ធចាស់ៗ ដែលអាចរក្សាចំណងស្នេហាជាមួយគ្នាតាំងពីក្មេងដល់វ័យជរារៀងខ្លួន។

ហើយរឿងមួួយនេះក៏បានកើតប៉ះចំគ្រួសារតារាពហុជំនាងអ្នកនាង ខាត់ សុឃីម ដែរ ពោលគឺឪពុកម្ដាយជាទីគោរពស្រលាញ់របស់អ្នកនាង នៅតែផ្អែមល្ហែមជាមួយគ្នា ហាក់បីដូចប្ដីប្រពន្ធរៀបការថ្មីថ្មោងតែម្ដង។

នេះបើយោងតាមរូបភាពដែលតារាចម្រៀងចាយរាងរូបនេះបានបង្ហោះ ស្ដែងឲ្យឃើញពីសកម្មភាពអ៊ំស្រី ងូតទឹកសម្អាតឲ្យអ៊ំប្រុស ធ្វើឲ្យអ្នកនាងដែលជាកូនឃើញហើយញញឹមបិទមាត់មិនជិត។

ក្នុងនោះអ្នកនាងក៏បានសរសេរថា៖ «  យាយអើយយាយតា ធ្វើយ៉ាងណាបានជាតាស្នេហ៍យាយជួនពរ ម៉ែពុកអោយមានសុខភាពល្អ អាយុវែង»។

ទង្វើនេះបង្ហាញច្បាស់ណាស់ថា ទោះបីឪពុកម្ដាយអ្នកនាង ខាត់ សុឃីម មានវ័យជរាហើយក្ដីក៏លោកទាំង២នៅតែស្រលាញ់គ្នាខ្លាំង មិនចាញ់កូនៗប៉ុន្មាននោះទេ ពិតជាគួរច្រណែនខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ឪពុកម្ដាយ ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និងស្វាមី
ឪពុកម្ដាយ ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម