ភ្នំពេញ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាក់កបខ្លាំង នៅក្នុងវិស័យសិល្បៈ និងការងារផ្ទាល់ខ្លួន រីឯបញ្ហាគ្រួសារវិញ នាងក៏តែទទូលបានសុភមង្គល និងភាពកក់ក្តៅពីស្វាមី ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់គ្នា។ 

ជារឿយៗ តារារូបនេះ តែងបង្ហាញក្តីស្រលាញ់ចំពោះគ្រួសារ ក៏ដូចជាស្វាមីជានិច្ច ទោះបីជាមានការងារមមាញឹកខ្លាំងបែបណាក្តី។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានបណ្តាញសង្គមមួយ បានបង្ហោះវីដេអូមួយ ដែលបានបង្ហាញពីសម្លេងដ៏ពិរោះរបស់នាង និងស្វាមី។

នៅក្នុងនោះដែរ អ្នកទាំងពីរបានលើកយកបទពីដើមមកច្រៀងជាមួយគ្នា ឃើញថាសម្លេងរបស់ស្វាមីតារារូបនេះ ក៏ពិរោះមិនចាញ់តារាចម្រៀងផ្សេងទៀតដែរ ។

ស្របពេលជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើនសរសើរពីសម្លេងរបស់អ្នកទាំងពីរគ្រប់គ្នា ព្រោះថាស្វាមីរបស់នាងមិនមែនជាតារា តែអាចច្រៀងយ៉ាងពិរោះជាមួយភរិយាជាតារាចម្រៀង៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម