ភ្នំពេញ៖ នៅក្នុងវិថីសិល្បៈ បច្ចុប្បន្នមិនថាតារាចម្រៀង ឫក៏តារាសម្តែងនោះទេ ពួកគេតែងតែខិតខំចំពោះការងារមួយនេះមិនថា យប់ថ្ងៃ និងមានភ្លៀងធ្លាក់យ៉ាងណា ឬក៏អស់កម្លាំងមិនសូវបានសម្រាកដូចគេឯងធម្មតា យ៉ាងណាក្តី តែពួកគេនៅតែខំប្រឹង។

ការខិតខំរបស់តារាគ្រប់រូបបានធ្វើឲ្យពួកគេកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង។ជាក់ស្តែង យើងសង្កេតឃើញថា តារាល្បីៗនៅក្នុងប្រទេស បានបង្ហាញពីជីវិតនៅក្នុងការងារសិល្បៈមួយនេះ ដោយគ្មានពេលសម្រាក ត្រូវប្រើប្រាស់រថយន្តដែលបានធ្វើដំណើរទៅតាមខេត្តក្នុងការប្រគុំតន្រ្តីធំៗនោះ មកធ្វើជាគ្រែសម្រាប់សម្រាក។

ដោយក្នុងនោះមានដូចជា៖

១) ឱក សុគន្ធកញ្ញា៖ ជាតារាដ៏ល្បីមួយរូបនៅក្នុងប្រទេសដេលនាងខិតខំធ្វើការមិនថាថ្ងៃយប់ ព្រោះតែមានកម្មវិធីជាច្រើនមិនថាតូចធំ ធ្វើឲ្យនាងរកពេលសម្រាកពុំបាន យករថយន្តមកជំនួសគ្រែដេកនៅឯផ្ទះ។ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

២) ពេជ្រ សោភា៖ នាងជាតារាមួយរូបដែលមានប្រជាប្រិយភាពមួយរូបនៅស្រុកខ្មែរ បច្ចុប្បន្ននាងរកពេលសម្រាកពុំបាន ពេលខ្លះត្រូវទៅកម្មវិធី២កន្លែងក្នុងពេលតែមួយ។ ហើយតារារូបនេះក៏ជ្រើសរើសរថយន្តជាកន្លែងសម្រាប់សម្រាកផងដែរ។

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា

៣)ឆន សុវណ្ណរាជ៖ តារារូបនេះក៏មិនចាញ់តារាប៉ុន្មានដួងខាងលើនេះដែរ លោកមមាញឹកខ្លាំងនៅក្នុងវិស័យចម្រៀង ហើយក៏បានជ្រើសរើសរថយន្ត ជាទីតាំងសម្រាប់សម្រាក ខណៈកំពុងបន្តដំណើរទៅកម្មវិធីជាបន្តបន្ទាប់។

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ

៤)សុគន្ធ និសា៖ ជាតារាមួយរូបដែលមមាញឹកខ្លាំងមិនថាឡើងកម្មវិធី និងចេញថតរឿងលំដាប់។ ដោយរូបភាពខាងក្រោមនេះបានបង្ហាញថា នាងគ្មានពេលសម្រាកនោះទេ ដើម្បីតែការងារ ក៏សម្រាកនៅលើតុបែបនេះ ខណៈនាងកំពុងតែមើលប៉ារ៉ូលសម្រាប់ថត៕

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ