ភ្នំពេញ៖ នៅក្នុងឱកាសទិវាបុណ្យមាតា ក៏មានតារាជាច្រើន បានបង្ហាញក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកម្តាយ ដោយសរសេរជាសារ និង កាដូអនុស្សាវរីយ៍គ្រប់ប្រភេទ។

ទន្ទឹមនឹងនោះដែរ តារាសម្តែងស្រី ស៊ីន យូប៊ីន ក៏បានបញ្ចេញអារម្មណ៍ពិត នៅក្នុងថ្ងៃនោះផងដែរ ដោយរូបនាង បានអោបអ្នកម្តាយ ប្រកបទៅដោយភាពកក់ក្តៅ ហើយជាពិសេស នាងក៏បានទិញផ្កាឈូកមួយកន្រ្តក ទៅកាន់អ្នកម្តាយ។

ជាពិសេស មិនត្រឹមតែ មានតែផ្កាឈូប៉ុណ្ណោះទេ តែរូបនាង ក៏បានបន្ថែមលុយ​១០០ដុល្លារ ជាច្រើនសន្លឹក បង្កប់ជាមួយនឹងផ្កា ដែលធ្វើឲ្យ អ្នកគាំទ្រ បើកភ្នែកធំៗ ពេលឃើញនាងរៀបចំជាលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ឲ្យអ្នកម្តាយបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន