ភ្នំពេញ ៖ នៅចាំបានទេថា កញ្ញា ពៅ បញ្ញាពេជ្រ គឺជាអតីតតារាចម្រៀងជើងចាស់ ដ៏ល្បីមួយរូប ដែលធ្លាប់ត្រូវបានខ្មាន់កាំភ្លើងបាញ់ បណ្តាលឲ្យនាងធ្លាក់ខ្លួនពិការ រហូតមកទល់សព្វថ្ងៃ ស្រាប់តែថ្មីៗនេះកញ្ញាបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយបានពោលថាហួសហើយជាតិនេះ​។

ជាក់ស្ដែងជាមួយការបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក កញ្ញា ពៅ បញ្ញាពេជ្រ បានរៀបរាប់ទាំងសោកស្ដាយថា ៖ « អរគុណអូនៗជា fans បងពេជ្រ ហេតុតែចង់ឃើញបងដើរខំប្រឹងកាត់ត រូបភាព ខ្លួនគេ ក្បាលបង តែទោះយ៉ាងណា ក៏មិនអាចដូចដើមឡើយ ហួសហើយជាតិនេះ !!!! ››។ 

ពាក្យពេចន៍ទាំងនេះ នាងចង់បង្ហាញប្រាប់ដល់មហាជនថាខ្លួនហាក់ដូចជាគ្មានសង្ឃឹមថា នឹងអាចដើរបានម្ដងទៀតនោះឡើយ គឺមានតែអង្គុយលើរទេះរុញបែបនេះប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ក៏មានទស្សនិកជនជាច្រើន បានសម្តែងការសោកស្តាយ និងអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង។ ក្នុងនោះមហាជនជាច្រើន ក៏បានជួយផ្តល់ជាកម្លាំងចិត្តដល់នាង ឲ្យមានការតស៊ូនៅក្នុងជីវិត បន្តទៅមុខទៀតផងដែរ ៕ 

ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
សាររបស់ ពៅ បញ្ញាពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ