ស្រណោះណាស់! ធ្លាប់ច្រៀងល្បីសុះសាយ ឥលូវតារាពីរដួងនេះ ធ្លាក់ខ្លួនពិការ

//s9.kh1.co/7d/7ddd855296ac43ca7d011d8c778852462609a972.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ស្របពេលកំពុងមានឈ្មោះល្បីល្បាញ ស្រាប់តែកាលនោះ មានរឿងដ៏រន្ធត់បានកើតឡើងលើតារាចម្រៀងស្រីទាំងពីរនាក់នេះ ដោយមានគេលបបាញ់ប្រហារយ៉ាងសាហាវ។

កម្សាន្ត៖ ជាការពិត អតីតតារាចម្រៀងស្រីសម្លេងផ្អែមក្រអួនក្រអៅទាំងពីរនាក់ខាងក្រោមនេះ មហាជនភាគច្រើនច្បាស់ជាបានស្គាល់យ៉ាងច្បាស់ ព្រោះកាលអំឡុងឆ្នាំ ២០០០ ពួកគេសុទ្ធតែមានប្រជាប្រិយភាពខ្លាំង ពិសេសទទួលបានការគាំទ្រច្រើន តាមរយៈបទចម្រៀងពីរោះៗរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះទៀតសោត ស្របពេលកំពុងមានឈ្មោះល្បីល្បាញ ស្រាប់តែកាលនោះ មានរឿងដ៏រន្ធត់បានកើតឡើងលើតារាចម្រៀងស្រីទាំងពីរនាក់នេះ។ ដោយពួកគេត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងសាហាវ រហូតស្ទើរតែបាត់បង់ជីវិត តែជាសំណាងត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យទាន់ពេល។

យ៉ាងណាមិញ ទោះបីជាតារាចម្រៀងទាំងពីរនេះនៅមានជីវិតរស់មែន ប៉ុន្តែអ្វីដែលបន្សល់ពីក្នុងរឿងរ៉ាវដ៏គួរខ្លាចនោះ គឺពួកគេពេលនេះ បានធ្លាក់ខ្លួនទៅជាពិការ អង្គុយតែនៅលើរទះរុញហើយដើរមិនរួចនោះឡើយ។ ទាំងនេះហើយ ទើបធ្វើឲ្យបណ្ដាអ្នកគាំទ្រឃើញហើយ ពិតជាស្រណោះ អាណិតអ្នកទាំងពីរជាពន់ពេក៕

១.ពៅ​ បញ្ញាពេជ្រ

អតីតតារាចម្រៀងផលិតកម្មហង្សមាសរូបនេះ ត្រូវគេ បាញ់ប្រហារនាងរបួសធ្ងន់ធ្ងរ ហើយចំណាយពេលជាង១០ឆ្នាំមកហើយដើម្បីព្យាបាលជំងឺ នៅតែមិនទាន់ជារហូតធ្វើឲ្យនាងធ្លាក់ខ្លួនពិការដើរមិនរួចរហូតមកទល់សព្វថ្ងៃ។

ពៅ​ បញ្ញាពេជ្រ
ពៅ​ បញ្ញាពេជ្រ
ពៅ​ បញ្ញាពេជ្រ
ពៅ​ បញ្ញាពេជ្រ

២.ទូច ស៊ុននិច

តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានគេលបបាញ់ប្រហារកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣។ ដោយកាលនោះម្ដាយរបស់នាងក៏បានស្លាប់ ហើយនាងក៏ត្រូវរបួសយ៉ាងធ្លន់។ រហូតមកទល់សព្វថ្ងៃ នាងកំពុងរស់នៅសហរដ្ឋអាមេរិក និងមិនទាន់អាចដើរវិញបាននៅឡើយទេ។

ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ទូច ស៊ុននិច
ពៅ បញ្ញាពេជ្រ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T