អង្គុយលើរទេះរុញមែន ពៅ បញ្ញាពេជ្រ នៅតែញញឹមស្រស់ស្អាត បញ្ជាក់ភាពរឹងមាំ

//s9.kh1.co/1d/1d6c682461e4f8960411df26ba050b1ea7361794.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ញញឹមស្រស់ណាស់ រូបភាពមួយសន្លឹកណាក៏ឃើញកញ្ញា ពៅ បញ្ញាពេជ្រ ញញឹមបង្ហាញភាពរីករាយដែរ។

ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ពៅ បញ្ញាពេជ្រ ជាអតីតតារាចម្រៀងស្រីម្នាក់ ដែលមានទឹកដមសំនៀងពីរោះ។ ម្យ៉ាងច្រើនឆ្នាំមកហើយ ដែលអតីតតារារូបនេះបានឃ្លាតឆ្ងាយពីសិល្បៈប៉ុន្តែនាងនៅតែមានទស្សនិកជនចងចាំ និងចង់ដឹងឮពីជីវិតឯកជនរបស់នាងដដែល។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ប្រិយមិត្ច្បាស់ជាបានដឹងរួចមកហើយថា បច្ចុប្បន្នកញ្ញា ពៅ បញ្ញាពេជ្រ មិនអាចដើរបានឡើយ ដោយនាងត្រូវពឹងលើរទេះរុញ ដើម្បីអាចធ្វើដំណើរទៅណាមកណាបាន។ បើទោះបីនាង មិនអាចដើរ រត់បានដូចកាលពីមុនក៏ដោយ តែនាងនៅតែមានកូនចិត្តថាថ្ងៃណាមួយនាងនឹងឆាប់ជាអាចដើរបានដូចដើមជាមិនខាន។

តួយ៉ាង ជារឿយៗកញ្ញា ពៅ បញ្ញាពេជ្រ ឧស្សាហ៍ថតរូបបង្ហោះពីជីវិតឯកជនរបស់នាងនៅលើបណ្ដាញសង្គមជានិច្ច។ លើសពីនេះទៅទៀត នាងតែងបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្អាត ហើយរូបភាពទាំងនោះត្រូវបានហ្វេនសរសើរពីភាពរឹងមាំរបស់នាងគ្រប់គ្នា។ មិនតែប៉ុណ្ណោះ បើនិយាយដល់រូបម្ផស្ស អតីតារារូបនេះនៅតែក្មេងស្រស់ស្អាតមិនចាញ់ពេលនៅវ័យជំទង់ប៉ុន្មានឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
  កញ្ញា ពៅ បញ្ញាពេជ្រ 
ពៅ បញ្ញាពេជ្រ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T