ភ្នំពេញ ៖ កាលពីម្សិលមិញនេះកូនប្រុស លោក អ៊ូ ប៉ុណ្ណារ៉ាត់ ដែលជាតារាកំប្លែងមាឌល្អិតហៅ នាយ ក្រឹម បានធ្វើដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅឯប្រទេសម៉ាលី ។

ជាក់ស្ដែង បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Om Nimoun បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្តីស្រម៉ៃតាំងពីកុមារភាពរួមនិងក្តីសង្ឃឹមរបស់គ្រួសាររបស់ប្អូនប្រុសបានដូចបំណងហើយ គឺនៅពេលដែលប្អូនស្លៀកសំលៀកបំពាក់ជាយោធារដ៍អង់អាចក្លាហាន ពោរពេញដោយទំនុកចិត្តខ្ពស់ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺនអស់រយៈពេល 0៣ឆ្នាំយ៉ាងស្ទាត់ជំនាញ ឈានជើងឡើងយន្តហោះទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី។កាតព្វកិច្ចទៅបំរើជាតិរបស់ប្អូននៅថ្ងៃនេះគឺមិនធ្វើអោយឪពុកម្តាយដែលធ្លាប់បានទូន្មានទំនុកបម្រុងប្អូនខកបំណងឡើយបើតាមការញញឹមរបស់ពួកគាត់។ បងសូមជូនពរអោយប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ដែលប្អូនត្រូវបំពេញ។

ទាំងនេះគឺដោយសារប្រទេសជាតិរបស់យើង មានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងអាចបញ្ជូនទ័ពរបស់ខ្លួនទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ(UN)បាន» 

យ៉ាងណាមិញ មហាជនជាច្រើនបានអបអរសារទរ ដល់ក្រុមគ្រួសាររបស់ នាយ ក្រឹម ដែលកូនប្រុសរបស់លោក បានចេញទៅបំពេញបេសកម្ម នៅប្រទេសម៉ាលី ហើយក៏ជាការសម្រេចនូវបំណងប្រាថ្នា របស់កូនប្រុសខ្លួនក្នុងការស្លៀកសម្លៀកបំពាក់ជាយោធា ដ៏អង់អាចក្លាហាននេះផងដែរ៕ 

នាយ ក្រឹម និង កូនប្រុស
ក្រុមគ្រួសារនាយ ក្រឹម និង កូនប្រុស
ក្រុមគ្រួសារនាយ ក្រឹម និង កូនប្រុស
នាយ ក្រឹម និង កូនប្រុស
នាយ ក្រឹម
សារដែលបងប្រុសនាយ ក្រឹម បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម