ភ្នំពេញ៖ តារាចម្រៀងរះថ្មី ដែលជាក្មួយស្រី លោក ខាត់ ជេម កញ្ញា ស្រីនិច កំពុងឆក់យកប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ន ជាមួយការចេញចម្រៀងពីរោះៗ ត្រូវចិត្តយុវវ័យ។

ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ក្រមុំរូបស្រស់នេះ ហាក់មានទីផ្សារការងារខ្ពស់មិនធម្មតាទេ ដោយថ្មីៗនេះ នាងតែងបង្ហាញវត្តមាន លើឆាកតន្ត្រីតូចធំជាច្រើនរាប់មិនអស់។

ក្នុងនោះ ក្រៅពីចេះច្រៀង ម្ចាស់បទ «អូនចូលចិត្តស្លៀកខោរហែក» រូបនេះ ក៏មានការសម្ដែងក្បាច់រាំយ៉ាងពិសេស ចែកជូនទស្សនិកជនបានទស្សនាផងដែរ។

ប៉ុន្តែអ្វីដែលប្រិយមិត្ត មិននឹកស្មានដល់នោះ រាល់ពេលមុននេះឡើងសម្ដែងម្ដងៗ នាងតែងបបួលក្រុមរាំ ហាត់សមក្រៅឆាក ដើម្បីឲ្យស៊ាំនឹងក្បាច់រាំ ចៀសវាងខុសបច្ចេកទេសណាមួយដោយអចេតនា។

ទង្វើនេះ ស្ដែងច្បាស់ណាស់ថា ស្រីនិច ជាតារាស្រីម្នាក់ដែលមានភាពប្រុងប្រយ័ត្នខ្ពស់ ចំពោះការងារខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូនខាងក្រោម៖

វីរៈ និច ជាមួយក្រុមរាំ
វីរៈ និច ជាមួយក្រុមរាំ
វីរៈ និច ជាមួយក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង