ព្រៃវែង៖ តារាចម្រៀងខ្មៅស្រអែមលោក ឆាយ វីរៈយុទ្ធ បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ទស្សនិកជនទួទៅ ក៏ដូចជាអ្នកគាំទ្ររបស់លោកជាច្រើននាក់ តាមរយៈបទចម្រៀងថ្មីៗដែលកំពុងតែចរាចរណ៍នៅលើទីផ្សារ។

ជាក់ស្តែងលោក ឆាយ វីរៈយុទ្ធបាន ចេញបទចម្រៀងជាបន្តបន្ទាប់ ដោយមានទាំងបទច្រៀងម្នាក់ឯង ក៏ដូចជាបបកស្រាយរួមគ្នាជាមួយកញ្ញា សុខ ពិសី ផងដែរ។

ក្នុងនោះដែរដោយរួមមានដូចជាបទ «កញ្ញា 500K» បទ «ជូនអូនទៅម៉ែ» និង បទ «ដឹកឆ្កែទៅលេងស្រុក» ជាដើម សុទ្ធតែទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់។

ជាកស់ស្តែងកាលពី ៣ ម៉ោងមុននេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកបានបង្ហាញប្រាប់ឱ្យដឹងថា មានអ្នកគាំទ្រជាច្រើននាក់ដែលនៅក្នុង ស្រុកពាមជរ ខេត្តព្រៃវែង ពិតជាស្រលាញ់ចូលចិត្តខ្លួនលោក ឆាយ វីរៈយុទ្ធ យ៉ាងខ្លាំង ព្រោះគ្រាន់តែច្រៀងចប់ចុះពីលើឆាកមិនទាន់ ក៏ត្រូវអ្នកគាំទ្រប្រុសស្រីជាច្រើននាក់នាំគ្នាសម្រុកមកតាមថតរូបជាមួយលោកឡើងណែនតែម្តង ស្ទើរតែរកកន្លែងដកដង្ហើមមិនចង់បាន។

ទាំងនេះហើយទើបធ្វើឱ្យគេមើលឃើញថា ទោះបីជាតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ បានរៀបការមានភរិយារួចមកហើយក្តី ក៏ប៉ុន្តែបើមើលទៅលើប្រជាប្រិយភាពរបស់លោកវិញ គឺនៅតែមានការគាំទ្រដូចដើម និងរឹតតែលើសពីពេលនៅកម្លោះទៅទៀត ខុសពីពាក្យអ្នកខ្លះដែលតែងតែល្បីតៗគ្នាថា តារាៗបើមានគ្រួសារហើយច្បាស់ជាធ្លាក់ប្រជាប្រិយភាព លែងល្បីល្បាញដូចពេលនៅលីវមិនខាន៕

ទស្សនារូបភាពខាងក្រោម៖  

ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ និងភរិយា
អ្នកគាំទ្ររោមថត ឆាយ វីរៈយុទ្ធ
អ្នកគាំទ្ររោមថត ឆាយ វីរៈយុទ្ធ
អ្នកគាំទ្ររោមថត ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ ច្រៀងនៅព្រៃវែង
ឆាយ វីរៈយុទ្ធ ច្រៀងនៅព្រៃវែង
ឆាយ វីរៈយុទ្ធ ច្រៀងនៅព្រៃវែង
ឆាយ វីរៈយុទ្ធ ច្រៀងនៅព្រៃវែង
ឆាយ វីរៈយុទ្ធ ច្រៀងនៅព្រៃវែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ