ភ្នំពេញ៖ កំពូលតារាសម្តែងស្រីជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រឡូកនៅក្នុងវិស័យសិល្បៈខ្មែរ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅហើយ ដោយបានសាងកេរ្តិ៍ឈ្មោះនៅលើវិថីមួយនេះ ឱ្យទស្សនិកជនជាច្រើនបានស្គាល់។

ហើយមកដល់បច្ចុប្បន្ននេះ អ្នកនាងក៏នៅតែរក្សាបាននូវប្រជាប្រិយភាពខ្លាំង មិនចាញ់តារាសម្តែងស្រីក្មេងៗជំនាន់ក្រោយប៉ុន្មាននោះឡើយ។

ជាក់ស្តែងពេលនេះតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានភាពមមាញឹកជាមួយនឹងការងារថតខ្សែភាពយន្តខ្លាំងណាស់ដែរ ឱ្យតាមបណ្តាផលិតកម្មធំៗនានានៅក្នុងស្រុក។

ប៉ុន្តែមុននេះបន្តិចនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាសម្តែងស្រីជើងចាស់រូបនេះ ស្រាប់តែបានបង្ហោះនូវរូបភាព ក្នុងសកម្មភាពពេលថតកុនជាច្រើនសន្លឹក ព្រមទាំងភ្ជាប់នឹងការរៀបរាប់មួយឃ្លាយ៉ាងខ្លីដូច្នេះទៅវិញថា៖ 

 «ថ្ងៃចុងក្រោយនៃជីវិតថតភាពយន្តរបស់ខ្ញុំ»

ឃើញរួចធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើននាក់ ពិតជាមានការចាប់អារម្មណ៍ និងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញបែបនេះហើយ។

តើតារាសម្តែងស្រីជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា ពិតជាលាឈប់លែងថតភាពយន្តពិតមែនឬទេ? ហើយតើមានរឿងអ្វី បានជាអ្នកនាងសម្រេចចិត្តបែបនេះ?

ចម្លើយការពិតយ៉ាងណានោះ តារាសម្តែង ចន ច័ន្ទលក្ខិណា នៅមិនទាន់ចេញមុខមកបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់នៅឡើយនោះទេ បានត្រឹមតែធ្វើឱ្យអ្នកគាំទ្រនៅរង់ចាំចម្លើយដោយក្តីងឿងឆ្ងល់៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
សាររបស់ ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា