ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការងារសម្ដែងក្នុងកម្មវិធីអង្គរសង្រ្កាន្ត ដើម្បីអបអរឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃពេញនេះ តារាចម្រៀងសម្លេងផ្អែម លោក ឆាយ វីរៈយុទ្ធ ក៏បានឆ្លៀតនាំភរិយាជាទីស្រលាញ់ និងក្រុមគ្រួសារដើរកម្សាន្ត នៅភ្នំគូលែន យ៉ាងសប្បាយរីករាយ ។

ជាក់ស្ដែង នៅក្នុងរូបថត ដែលពោរពេញដោយទឹកមុខស្រស់ស្រាយ និង ភាពកក់ក្ដៅរបស់ក្រុមគ្រួសារ លោក ឆាយ វីរៈយុទ្ធ បានសរសេរពាក្យពេចន៍ថា « បន្ទាប់ពីចូលឆ្នាំខ្មែររយៈពេលបីថ្ងៃ ទើបមានឱកាសមកកំសាន្តនៅពើងប្រចៀវ និងស្រះដំរីនៅលើភ្នំគូលែន ខេត្តសៀមរាប វាជាដំណើរកំសាន្តដ៏រីករាយ ជាមួយអាកាសធាតុដ៏ត្រជាក់ និងការបេះផ្លែឈើព្រៃតាមដងផ្លូវ ដូចជាផ្លែភ្ញៀវ និងផ្លែគូលែនដែលខានផ្លែអស់រយៈពេល3ឆ្នាំមកហើយ »។

គួរបញ្ជាក់ផងដែរថា ទោះបីជាលោក ជាប់រវល់ការងារយ៉ាងណាក៏ដោយ តារាចម្រៀង និង ជាកូនប្រសារសេដ្ឋីស្រូវរូបនេះ ក៏មិនភ្លេចនាំភរិយាជាទីស្រលាញ់របស់លោកដើរកម្សាន្តដែរ ៕ 

ឆាយ វីរៈយុទ្ធ ភរិយា 
ឆាយ វីរៈយុទ្ធ ភរិយា 
ឆាយ វីរៈយុទ្ធ ភរិយា 
ឆាយ វីរៈយុទ្ធ ភរិយា 
ឆាយ វីរៈយុទ្ធ ភរិយា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ