ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងពោរពេញដោយភាពសប្បាយរីករាយ ជាមួយនឹងប្រជាជននៅក្នុងស្រុក មិនត្រឹមប៉ុណ្ណោះ ក៏បានការរៀបចំពិធីអង្គរសង្ក្រាន្ត នៅលើទឹកដីខេត្តសៀមរាប យ៉ាងអធិកអធមបំផុត។

នៅក្នុងនោះដែរ ក៏មានការដង្ហែរក្បួនអង្គរសង្ក្រាន្ត ដែលមានការចូលរួមពីតារាម៉ូដែលជាច្រើនដួង បានតែងខ្លួនយ៉ាងស្រស់ស្អាត សាកសមជានារីខ្មែរ អ្នកដែលបានឃើញ មិនសរសើរមិនបាន។

ជាមួយគ្នានេះដែល អតីត Miss Universe 2017កម្ពុជាកញ្ញា ប៊ី សុធារី ក៏មានកិត្តិយស មានវត្តមានដង្ហែនូវក្បួនអង្គរសង្ក្រាន្តនេះ ដែលនាងបានតែងខ្លួនជា «នាងសួគ៌» នៅក្នុងក្បួន «រចនាឧត្តម» ផែន «ផល្លានុផល » ក្បួនរចនាឧត្តម បង្ហាញពីការប្រើប្រាស់ធនធានដែលទទួលបានពីភាពសម្បូរសប្បាយ ដើម្បីកែច្នៃសម្រួលទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជាតិខ្មែរទាំងមូល អមដោយការតាក់តែងលម្អយ៉ាងប្រណីត ក្នុងរចនាបថបុរាណ ដែលច្នៃចេញពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ។

បន្ទាប់ពីបានបង្ហាញខ្លួនបែបនេះ ធ្វើឲ្យមហាជនជាច្រើននៅក្នុងប្រទេស នាំគ្នាសរសើរពីសម្រស់ពីធម្មជាតិ ជាមួយនឹងការតុបតែងខ្លួនជាសម្លៀកបំពាក់បុរាណ នៅក្នុងក្បួនដង្ហែបែបនេះទៀត ពិតជាស្រស់ស្អាតខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា
កញ្ញា ប៊ី សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី