ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ ជាពិធីការិនីមួយរូប ដែលមានប្រជាប្រិយភាពខ្លាំង នាពេលបច្ចុប្បន្ន ជាពិសេស តាមបណ្តាកម្មវិធីធំៗ តែងលេចមុខនាងជានិច្ច មិនសូវជាខាននោះឡើយ ។

ជាក់ស្ដែង ប្រិយមិត្ត និងជាពិសេសអ្នកគាំទ្រ ប្រាកដជាភ្ញាក់ផ្អើលមិនខាន ក្រោយពីបានជ្រាបថា ភរិយារបស់លោក ជា វិបុល រូបនេះ បានផ្លាស់ទ្រនំចាស់ មកធ្វើជាពិធីការិនីក្នុងកម្មវិធីថ្មី របស់ទូរទស្សន៍រស្មីហង្សមាស រួមទ្រនំជាមួយស្វាមីវិញ។

ដោយថ្មីៗនេះ អ្នកនាងបានដំណើរការកម្មវិធីកម្សាន្តមួយ ជាមួយលោក វ៉ាងសាន់ ដែលជាដៃគូថ្មី ហើយវត្តមានរបស់ ​តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិក ពេញចិត្តជាខ្លាំង បើទោះជាមិនទាន់ឃើញប្ដីប្រពន្ធតារាមួយគូនេះ ធ្វើកម្មវិធីរួមគ្នាក៏ដោយ៕

គង់ សុជាតិ
គង់ សុជាតិ មកហង្សមាស
គង់ សុជាតិ មកហង្សមាស
គង់ សុជាតិ មកហង្សមាស
គង់ សុជាតិ មកហង្សមាស
គង់ សុជាតិ មកហង្សមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ