ភ្នំពេញ៖ ទោះតារាកំប្លែងនាយពាក់មី មានភាពមមាញឹកនៅក្នុងការងារសិល្បៈរកពេលសម្រាកគ្មានក្តី តែតារារូបនេះតែងបង្ហាញសេចក្តីស្រលាញ់ និងផ្តល់សុភមង្គលជូនគ្រួសារជានិច្ច។

យ៉ាងណាមិញនៅក្នុងបណ្តាញសង្គមរបស់តារារូបនេះកាលពីថ្មីៗនេះ បានបង្ហោះវីដេអូមួយដែលលោកបានដើរតួនាទីជាប្តីល្អជូនភរិយានៅផ្ទះ មើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែន។

នៅក្នុងនោះដែរ ភរិយារបស់លោកអង្គុយលេងហ្គេម រីឯនាយពាក់មី វិញបានដាំបាយធ្វើម្ហូបចៀនត្រី រួចដួសបាយឲ្យប្រពន្ធដែលអង្គុយលេងទៀត ដោយមើលទៅពិតជាមានសុភមង្គល និងគួរឲ្យច្រណែន ដែលនាយពាកមី សុខចិត្តធ្វើបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះបានបន្តនិយាយនៅក្នុងវីដេអូនោះថា លោកធ្វើបែបនេះទៅហើយតែនៅតែមានគេថាលោកខូចទៀត លើសពីនេះ ក្រោយពីបានឃើញទង្វើទាំងនេះរបស់ស្វាមី ភរិយារបស់ពាក់មីសប្បាយចិត្ត ញញឹមមបិទមាត់មិនជិតនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នាយពាក់មី និងភរិយា
នាយពាក់មី ​និងគ្រួសារ
នាយពាក់មី ពេលធ្វើម្ហូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី