ភ្នំពេញ៖ តារាស្រីវ័យក្មេងសំឡេងស្រទន់ មានមន្តស្នេហ៍ កញ្ញា ស្រីនិច កំពុងទទួលបានប្រជាប្រិយភាព ខ្លាំងមែនទែន នាមួយរយៈ ចុងក្រោយនេះ។

ជាក់ស្ដែង ថ្មីៗនេះដែរ ស្រីនិច ក៏បានត្រៀមចម្រៀងពិរោះជាច្រើនបទ ដើម្បីបម្រើអារម្មណ៍ ប្រិយមិត្តអ្នកគាំទ្រ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លី ខាងមុខនេះ។

ក្នុងចំណោមបទទាំងនោះ គេសង្កេតឃើញថាបទ «ជយោសង្សារសុំបែកហើយ» របស់ ស្រីនិច ដែលទើបនឹងចេញ ពិតជាមានការគាំទ្រខ្លាំង មិនចាញ់បទតារាល្បីដទៃទេ ព្រោះក្រៅពីពិរោះ បទញាក់កន្ត្រាក់អារម្មណ៍មួយនេះ ក៏មានក្បាច់រាំថ្មីប្លែក បែបយុវវ័យផងដែរ។

ស្របពេលបទថ្មីនេះ មិនទាន់ចេញ MV ស្រួលបួលផង ស្រាប់តែ យប់មិញនេះ ស្រីនិច បានបង្ហោះវីដេអូខ្លី ដោយបង្រៀនអ្នកគាំទ្រ រាំបទថ្មីខ្លួន ជាមួយស្ទីលរាំយ៉ាងពិសេស ធ្វើឲ្យមិត្តៗយុវវ័យពេញចិត្តជាខ្លាំង ៕

ចង់ជ្រាបកាន់តែច្បាស់ថា បទថ្មីរបស់ និច មានក្បាច់រាំពិសេសយ៉ាងណា ទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖ 

ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច
ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង