ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់ពិធីការិនីជើងចាស់ ដ៏មានប្រជាប្រិយភាពអ្នកនាងគង់ សុជាតិ កាន់តែស្រស់ស្អាតខ្លាំងឡើង ទោះបីជាតារារូបនេះមានគ្រួសារកូនធំៗ និងវ័យកាន់តែជ្រេក្តី។

យ៉ាងណាមិញ ប្រិយមិត្តក៏បានដឹងពីសម្រស់របស់នាងថាស្អាតយ៉ាងណាទោះមិនតែងខ្លួន ឫក៏ផាត់មុខ តែពេលនេះរឹតតែពិសេស គឺមកនិយាយពីសម្រស់របស់ឪពុករបស់នាងតែម្តង ដោយតាមរយៈរូបភាពមួយសន្លឹកដែលប្អូនស្រីរបស់នាង បានបង្ហោះ មើលទៅពិតជាសង្ហាមិនធម្មតាទេ។

នៅក្នុងនោះដែរ លោកបានតែងខ្លួន យ៉ាងឡូយ មើលទៅដូចជាតួកុនយ៉ាងដូច្នោះ និងមិនចាញ់ក្មេងៗប៉ុន្មានទេ ទោះបីជាលោកមានកូនធំៗ និងមានចៅជាច្រើនយ៉ាងណាក្តីនៅពេលថតជិតកូនស្រីបែបនេះទៅ ដូចជាមិនសូវសមជាឪពុកនឹងកូនសោះ បើលោកតែងខ្លួនសង្ហាម្លឹងៗ។

ក្រោយពីបានឃើញរបស់មួយនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនទើបដឹងថាឪពុករបស់អ្នកនាង គង់សុជាតិ ពូកែលេងខ្លួនមែន ដូច្នោះទើបកូនៗមានរូបសម្រស់សុទ្ធតែស្អាតៗ៕ 

អ្នកនាងគង់ សុជាតិ
សម្រស់ឪពុកអ្នកនាងគង់ សុជាតិ
សម្រស់ឪពុកអ្នកនាងគង់ សុជាតិ
សម្រស់ឪពុកអ្នកនាងគង់ សុជាតិ
សម្រស់ឪពុកអ្នកនាងគង់ សុជាតិ ពេលតែងខ្លួនបែបវ័យក្មេង
ឪពុកអ្នកនាងគង់ សុជាតិ ពេលតែងខ្លួនបែបវ័យក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ