កោះកុង៖ ទើបប្រឡូកក្នុងវិស័យសិល្បៈ មិនបានប៉ុន្មានផង ហាងឆេងទីផ្សារការងារ របស់ ក្មួយស្រីលោក ខាត់ ជេម កញ្ញា ស្រីនិច បានហាក់ស្ទុះខ្ពស់ ឡើងមិនធម្មតាឡើយ ជាពិសេសមួយ រយៈចុងក្រោយនេះ គេសង្កេតឃើញថា ក្នុងការប្រគុំតន្រ្តីតូចធំនានា តារាចម្រៀងស្រីវ័យក្មេង រូបនេះ តែងលេចមុខជាញឹកញាប់ សឹងគ្រប់កម្មវិធី និងគ្រប់ខេត្តក្រុងទៅហើយ។

ជាក់ស្ដែង ថ្មីៗនេះ នាងក្រមុំរូបស្រស់ ដែលជាដៃគូចម្រៀងយ៉ាងសាកសម របស់កម្លោះសង្ហា នាយ ចឺម  ក៏បានចុះទៅបំពេញការងារ ច្រៀងសម្ដែងក្នុងកម្មវិធីមួយ នាទឹកដីខេត្តកោះកុង ។

អ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍នោះ ទៅកោះកុង លើកនេះ ម្ចាស់បទ «មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» ស្រីនិច ក៏ឆ្លៀតបង្អួតរូបសម្រស់ យ៉ាងស្រស់ស្អាត ជាមួយធម្មជាតិ ជាច្រើនសន្លឹក បង្ហោះលើបណ្ដាញសង្គម ដើម្បីចែកជូន ប្រិយមិត្ត អ្នកគាំទ្របានទស្សនា ។

គ្រាន់តែឃើញ រូបភាពទាំងនេះភ្លាម ក៏មានហ្វេនជាច្រើននាក់ នាំគ្នាសរសើេរមិនដាច់ពីមាត់ ពីសម្រស់ តារាចំណូលថ្មីរូបនេះ ព្រោះមិនថា ការស្លៀកពាក់ ស្ទីលតុបតែងមុខ ពិតជាស៊ីគ្នា និងរូបរាងនាងខ្លាំងតែម្ដង៕

តារាចម្រៀងស្រីវ័យក្មេង ស្រីនិច
តារាចម្រៀងស្រីវ័យក្មេង ស្រីនិច
និច ចាយសម្រស់ ឡើងកប់លើទឹកដី ខេត្តកោះកុង
និច ចាយសម្រស់ ឡើងកប់លើទឹកដី ខេត្តកោះកុង
និច ចាយសម្រស់ ឡើងកប់លើទឹកដី ខេត្តកោះកុង
និច ចាយសម្រស់ ឡើងកប់លើទឹកដី ខេត្តកោះកុង
និច ចាយសម្រស់ ឡើងកប់លើទឹកដី ខេត្តកោះកុង
និច ចាយសម្រស់ ឡើងកប់លើទឹកដី ខេត្តកោះកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង