ភ្នំពេញ៖ ក្រោយរៀបការសាងសុភមង្គល ជាមួយនឹងស្វាមីជាសេដ្ឋី អតីតតារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាងគឹម លីហ្សា ក៏បានផ្លាស់ប្តូរទីលំនៅទៅរស់នៅក្រៅប្រទេសលើទឹកដីអូស្តា្រលី ជាមួយគ្រួសារយ៉ាងមានសុភមង្គល។

តែពេលនេះ នាងក៏បានមកលេងនៅលើទឹកដីខ្មែរម្តងទៀត ដែលមានការស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តៗសិល្បៈរបស់នាង។ដោយឡែកប្រិយមិត្តជាច្រើនក៏បានដឹងហើយថា តារារូបនេះត្រូវបានអ្នកគាំទ្រជាច្រើន បានថានាងមានមុខមាត់ស្រដៀងទៅនឹងតារាកំប្លែងអ្នកនាង កាតុ តាំងពីតារារូបនេះចូលសិល្បៈដំបូងមកម្ល៉េះ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាមរបស់តារាស្រីរូបនេះបានបង្ហោះរូបភាពជាមួយនឹងអ្នកនាង កាតុ ដែលមើលទៅពិតជាមានមុខមាត់ដូចគ្នាមែនទែន នៅពេលដែលគេទាំងពីរនាងថតជិតគ្នាបែបនេះ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏នាំគ្នាលាន់មាត់ថាពួកគេពិតជាដូចគ្នាដែរ។

នៅក្នុងនោះនាង ក៏បានភ្ជាប់ជាមួយសារមួយ ដែលបាននិយាយយ៉ាងដូច្នោះ​ថា៖«តាំងពីចូលសិល្បៈដំបូងមកម្ល៉េះ មានមនុស្សជាច្រើនតែងតែនិយាយថាខ្ញុំនិងបងតុ មុខដូចគ្នា សូម្បីតែប្តីបងតុផ្ទាល់ក៏និយាយចឹងដែរ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?»៕ 

អ្នកនាងគឹម លីហ្សា
អ្នកនាងគឹម លីហ្សា
អ្នកនាងកាតុ
អ្នកនាងគឹម លីហ្សា និងអ្នកនាងកាតុ ពេលនៅជិតគ្នា
អ្នកនាងគឹម លីហ្សា និងអ្នកនាងកាតុ ពេលនៅជិតគ្នា
អ្នកនាងគឹម លីហ្សា និងអ្នកនាងកាតុ ពេលដាក់មុខជិតគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា