ហាកម៉េចចឹង ឃេីញមានក្តីសុខសឹងអី ពេលនេះ គឹម លីហ្សា ប្រកាសលែងលះស្វាមីហើយ

//s9.kh1.co/76/763ba8b97bc691d2cb8a01971885bf5edd000d2d.jpg
តារា & កម្សាន្ដ

 ០៣-មិថុនា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

មិនគួរឲ្យជឿ ឃើញស្វីតសឹងអី ពេលនេះអ្នកនាង គឹម លីហ្សា ប្រកាសចែកផ្លូវគ្នាជាមួយស្វាមីហើយ។

ភ្នំពេញ៖ អាចនិយាយបានថា តារាស្រីដ៏មានប្រជាប្រិយភាពអ្នកនាង គឹម លីហ្សា បានរៀបការជាមួយស្វាមីអណិកជនរស់នៅប្រទេសអូស្ត្រាលីអស់ជាច្រើនឆ្នាំ។ ហើយទំនាក់ទំនងតារារូបនេះ និងស្វាមីមានភាពរឹងមាំ ដោយនាងក៏មានកូនប្រុសពីរនាក់ មានមុខមាត់ស្អាតគួរឲ្យក្នាញ់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីរៀបការរួចអ្នកនាង គឹម លីហ្សា បានចេញទៅរស់នៅប្រទេសអូស្ត្រាលីអស់ជាច្រើនឆ្នាំ ប៉ុន្តែនាងក៏សម្រេចចិត្តមកនៅប្រទេសកម្ពុជាវិញ ដើម្បីបង្កើតមុខជំនួញផងដែរ។ ហើយបន្ទាប់ពីមកនៅកម្ពុជា គេធ្លាប់ដឹងថាទំនាក់ទំនងនាង និងស្វាមី មិនសូវចុះសម្រុងនឹងគ្នានោះទេ តែទោះបីជាយ៉ាងណា ក៏គូស្វាមីភរិយាមួយគូនេះ នៅតែបន្តរស់នៅជាមួយគ្នា បង្កើតភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។ 

តួយ៉ាង រឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿនោះ ថ្មីៗនេះអ្នកនាង គឹម លីហ្សា បានបង្ហោះរូបនិងសារប្រកាសក្ដែងៗថា ខ្លួននិងស្វាមី បានលែងលះគ្នាហើយ។ ដោយដំណឹងមួយនេះ ធ្វើឲ្យអ្នកសិល្បៈ រួមទាំងហ្វេនភ្ញាក់ផ្អើលជាខ្លាំងតែម្ដង ខណៈកន្លងមកឃើញនាងនិងស្វាមីយល់ចិត្តគ្នានោះ។ ក្នុងនោះដែរ តារារូបនេះបាននិយាយរៀបរាប់ពីការបែកគ្នាថា៖ 

សូមប្រកាសជាផ្លូវការថាខ្ញុំ​ និង​ បុគ្គល​ឈ្មោះ​ គីវ​ វុឌ្ឍី​ មិនមានជាប់ពាក់ព័ន្ធអ្វីនឹងគ្នានោះទេ​ ព្រោះខ្ញុំបានលែងលះគ្នារយៈពេលជិត1ឆ្នាំមក​ហេីយ​ ហេីយកាតព្វកិច្ចចិញ្ចឹមកូនទាំងពីរខ្ញុំជាអ្នកទទួលបន្ទុក​ ហេីយខ្ញុំអាហារកិច្ចចិញ្ចឹមកូនខ្ញុំសុំមិនទទួល៕

សម្ដីអ្នកនាង គឹម លីហ្សា

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា និងអតីតស្វាមី
អ្នកនាង គឹម លីហ្សា និងអតីតស្វាមី
អ្នកនាង គឹម លីហ្សា និងអតីតស្វាមី
អ្នកនាង គឹម លីហ្សា និងអតីតស្វាមី
រូបភាព
រូបភាព
អ្នកនាង គឹម លីហ្សា និងអតីតស្វាមី
អ្នកនាង គឹម លីហ្សា និងអតីតស្វាមី
គឹម លីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T