រកស៊ីកាក់កប គឹម លីហ្សា បង្ហាញដីនៅមណ្ឌលគិរី គ្រោងចង់ទៅរស់នៅទីនោះ

//s9.kh1.co/e6/e661b6db5ca4056c9e2231672855c6dfa4ddc032.jpeg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២២ ២ល្ងាច · មួយឆ្នាំមុន

ទើបទិញរថយន្តថ្ងៃមុនសោះ មុននេះអ្នកនាង គឹម លីហ្សា បង្ហាញដីនៅខេត្តមណ្ឌលគិរីម្ដង។

មណ្ឌលគិរី៖ តារាសម្ដែងអ្នកនាង គឹម លីហ្សា ក្រោយត្រឡប់មកពី ប្រទេសអូស្ត្រាលីមករស់នៅកម្ពុជាវិញ គេដឹងថាតារារូបនេះមានមុខជំនួញក្នុងដៃជាច្រើន ហើយមុខរបរនីមួយៗសុទ្ធសឹងតែ ពង្រីកសាខាជាបន្តបន្ទាប់ផងដែរ។ មិនតែប៉ុណ្ណោះ ក្រោយជោគជ័យលើមុខជំនួញ នាងតែងតែទិញ ផ្ទះ និងរថយន្តទំនើបៗជាញឹកញាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើទោះបីពេលនេះ អ្នកនាង គឹម លីហ្សា មិនសូវបង្ហាញមុខលើវិស័យសិល្បៈច្រើនដូចមុនក៏ពិតមែន តែជីវភាពនាងរឹតតែមានបានជាងមុនលើសដើម។ មួយវិញទៀត គេឧស្សាហ៍ឃើញតារាស្រីរូបនេះ ចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីកែសម្ផស្សឲ្យមានសម្រស់ស្អាតជាងមុនផងដែរ។ 

ជាក់ស្ដែង ថ្មីៗនេះអ្នកនាង គឹម លីហ្សា ទើបតែបង្ហោះរថយន្តស៊េរីទំនើបទិញជូនស្វាមី ប៉ុន្តែកាលពីម្សិលមិញនេះ នាងបានបង្ហោះដីមួយកន្លែងនៅឯខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងបង្ហាញដីធ្លីនៅខេត្តមួយនេះ នាងក៏បាននិយាយថា៖ 

លែងចង់នៅក្រុងទៀតហើ​ ផ្ទះធ្វើហើយពេលណាអាត្រែតមកនៅខេត្តវិញ មានប៉ុណ្ណា​ រស់ប៉ុណ្ណឹង មណ្ឌលគិរី​ គម្រោង​ដីឡូ​ ត្រពាំងស្នេហ៍ ដាក់ដាំ៕ 

សម្ដី អ្នកនាង គឹម លីហ្សា

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា
គឹម លីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T