ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់ហើយថា តារាសម្តែងដ៏មានប្រជាប្រិយភាព មានរាងស្អាត ទាក់ទាញ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ បូករួមនឹងសម្រស់ ដ៏ស្រស់ស្អាត ដូចកូនកាត់ផងនោះ។

ស្របពេលជាមួយនឹង ភាពជោគជ័យនៅក្នុងពិភពសិល្បៈសម្តែង តារាស្រីរូបនេះ ក៏បានក្លាយជាថៅកែស្រី ហាងលក់របស់ញុំាមួយកន្លែង ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់ភ្ញៀវជាច្រើន។

យ៉ាងណាមិញ ថ្មីៗនេះនៅក្នុងបណ្តាញសង្គម របស់តារារូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងដំណើរកម្សាន្តជាមួយគ្រួសារ យ៉ាងមានសុភមង្គល។ លើសពីនេះនាងក៏លេងខ្លួនមិនណយដែរ នៅក្នុងដំណើរកម្សាន្តមួយនោះ។

ជាមួយគ្នានេះដែរ នាងក៏បានបង្ហោះវីដេអូឃ្លីបមួយ ដែលនាងបានគ្រលែងចង្កេះយ៉ាងមួយអែមក្នុងបទ «BaBy Shark» ជាមួយនឹងគ្រួសារ មើលទៅពិតជាគួរឲ្យស្រលាញ់និងមានសុភមង្គលមែនទែន ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់មាត់៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កញ្ញាម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនី
កញ្ញា ម៉ាក សែនសូនីតា
កញ្ញាម៉ាក សែនសូនីតា
កញ្ញា ម៉ាក សែនសូនីតា ពេលរាំបទ «BaBy Shark»
កញ្ញាម៉ាក សែនសូនីតា ពេលរាំបទ «BaBy Shark»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា