ភ្នំពេញ៖ សាន់យ៉ា ជាទីក្រុងដែលសភាពនយោបាយថ្មីរបស់រដ្ឋាភិបាលយើង បានលើកជាប្រធានបទ ក្នុងការរំលឹកដាស់តឿនពីជំនួយមហិមារបស់ចិន ហើយតាមរយៈពាក្យនេះ បានធ្វើឲ្យប្រទេសរបស់យើង ត្រូវបានប្រទេសចិន ធ្វើការវិនិយោគវាល់លាន ឥឡូវនេះបានក្លាយជាសាច់រឿង ដ៏សំខាន់ថ្មីមួយទៀត ក្នុងបទនិពន្ធថ្មីសម្រាប់ខ្សែភាពយន្តថ្មីមួយរបស់ ម៉ា ច័ន្ទបញ្ញា និងPlugger។  

«សន្យា»

«សន្យា» បានផលិតឡើងរយៈពេលជិត៦ខែ នឹងមានអ្នកចួលរួមពីសំណាក់ផលិតករ តន្ត្រីករ និងអ្នកបច្ចេកទេសជិត១០នាក់ ដើម្បីធ្វើការសម្រិតសម្រាំងជាបទចម្រៀងមួយសម្រាប់ភាពយន្តរឿង «កិច្ចសន្យាស្នេហ៍Tom And Jerry»។ ក្នុងចំណោមនោះ អ្នកផលិត និងនិពន្ធដំបូងគេបង្អស់គឺក្រុមតន្ត្រី Plugger ដែលមានសមាជិកប្រហែល៤នាក់ ហើយត្រូវបានកែសម្រួលស្ទីលច្រៀង និងទំនុកច្រៀងមួយចំនួនដោយ ម៉ា ច័ន្ទបញ្ញា មានការថតសំឡេងពីស្ទូឌីយ៉ួSAKORN និងបច្ចេកទេសសំឡេងពី សីហា ពិសេសមានតន្ត្រីករព្យាណូ ដ៏ល្បីមួយរូបទៀត (សុំមិនបញ្ចេញឈ្មោះ) បានធ្វើការរួមគ្នា ក្នុងនាមជាយុវជនខ្មែរសរសេរទ្រូងជំនាន់ក្រោយ ដ៏អស្ចារ្យ។

ចំពោះការផលិតវិញ មួយបទនេះ បើតាមការសម្ពាសន៍ផ្ទាល់ គឺបានចំណាយអស់ជិត១ពាន់ដុល្លា ដែលទូទៅ ការចំណាយទៅលើថ្លៃផលិតចម្រៀងមួយ អស់ថ្លៃបំផុតត្រឹម500ដុល្លាប៉ុណ្ណោះ ដោយជនជាតិខ្មែរ និងមិនចំណុះក្រោមផលិតកម្មណាទាំងអស់។ ចម្រៀងនេះ ត្រូវបានអនុញ្ញាតឲ្យយកប្រើប្រាស់ជាផ្លូវការណ៍ សម្រាប់តែខ្សែភាពយន្តរឿង «កិច្ចសន្យាស្នេហ៍Tom And Jerry» សម្ដែងដោយ ម៉ា ច័ន្ទបញ្ញា និងកញ្ញា អីុងអុីង ហើយមានការគាំទ្រពីក្រុមហ៊ុន PCG ថ្មីរបស់ ម៉ា ច័ន្ទបញ្ញា តែប៉ុណ្ណោះ។

សូមចូលរួមគាំទ្រទាំងអស់គ្នា ចំពោះការផលិតចម្រៀងមានគុណភាពបែបនេះ ដើម្បីអាចឲ្យចម្រៀងខ្មែររបស់យើង មានសមត្ថភាពក្នុងការប្រកួតជាមួយបរទេស។ ការគាំទ្រនេះ គឺគ្រាន់តែលោកអ្នកធ្វើការភ្ជាប់ CallTune ដែលមានភ្ជាប់ស្រាប់ក្នុងចម្រៀង និងធ្វើការShareចម្រៀងដែលចេញពីទំព័រផ្លូវការណ៍របស់សិល្បករទាំងអស់Youtube Facebook នោះជាវិធីគាំទ្រដ៏អស្ចារ្យ ប្រៀបដូចជា «ពាក្យសន្យាដែលចិនប្ដេជ្ញា ជួយសេដ្ឋកិច្ចខ្មែរយើងដូច្នោះ»ដែរ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូបទចម្រៀង «សន្យា» នៅខាងក្រោមនេះទាំងអស់គ្នា៖

កិច្ចសន្យាស្នេហ៍
កិច្ចសន្យាស្នេហ៍
កិច្ចសន្យាស្នេហ៍
កិច្ចសន្យាស្នេហ៍
កិច្ចសន្យាស្នេហ៍
កិច្ចសន្យាស្នេហ៍
កិច្ចសន្យាស្នេហ៍
កិច្ចសន្យាស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា