ភ្នំពេញ៖ កាលពីថ្មីៗនេះអតីតស្វាមី និងអនាគតស្វាមី អ្នកនាង ចនច័ន្ទ លក្ខិណា លោកហេង ឡុង និងលោកយុត្ថារ៉ា ឆានី បានធ្វើឲ្យអ្នកគាំទ្រយ៉ាងខ្លាំ ស្របជាមួយនឹងពាក្យសរសើរមួយចំនួន នៅពេលដែលឃើញពួកគេ នៅរាប់អានគ្នាយ៉ាងដូច្នោះ។

ជាការពិតណាស់ មង្គលការប្អូនស្រីពៅចនច័ន្ទ លក្ខិណា បានកន្លងផុតទៅប៉ុន្មានថ្ងៃមកហើយ តែគេសង្កេតឃើញថា មានភ្ញៀវកិត្តិយសជាច្រើន មកចូលរួម បូករូមនឹងអតីតស្វាមីរបស់អ្នកនាងផងនោះយុត្ថារ៉ា ឆានី

មិនត្រឹមតែប៉ុណ្ណោះ លោកហេង ឡុង ដែលជាអនាគតស្វាមីរបស់នាង ក៏បាននាំកូនស្រីរបស់ខ្លួនមកចូលរួមនៅក្នុងពិធីផងដែរ។ តែអ្វីដែល គួរឲ្យចាប់អារម្មណ៍នោះគឺ ក្រៅពី ឪពុកទាំងពីររាប់អានគ្នា កូនៗរបស់លោកទាំងពីរក៏រាប់ស្រលាញ់គ្នា ដូចមិត្តដែរ។

ទង្វើនេះ គឺបានធ្វើឲ្យ អ្នកគាំទ្រ មានការសរសើរដែលឪពុក ចេះអប់រំកូនៗ ឲ្យចេះស្រលាញ់គ្នា ដោយមិនខ្វល់ពីរឿងរ៉ាវ របស់ឪពុកម្តាយ៕

អ្នកនាង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍
អ្នកនាង ចនច័ន្ទ លក្ខិណា និងអតីតស្វាមី
កូនលោកហេងឡុង និងយុត្ថារ៉ា ឆានី
លោកហេងឡុង និងយុត្ថារ៉ា ឆានី
កូនលោកហេងឡុង និងយុត្ថារ៉ា ឆានី
អ្នកនាងចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា