ភ្នំពេញ៖ ក្រោយជោគជ័យនៅក្នុងវិស័យសិល្បៈតារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាព The Voice Kids Cambodia ឡុង លីគ័ង្គ បាននិយាយរឿងមួយនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ខណៈពេលដែលខ្លួនកំពុងមានសន្ទុះនៅក្នុងការគាំទ្រខ្លាំង។

ដោយឡែក ការប្រលងបានបញ្ចប់ទៅយ៉ាងរលូន និងរកឃើញម្ចាស់ពានរង្វាន់រួចមក ឃើញថាតារាចម្រៀងវ័យក្មេងរូបនេះ ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងនៅក្នុងវិស័យការងារសិល្បៈ យ៉ាងណាមិញ ទោះបីជាតារារូបនេះមានវ័យក្មេងក្តីតែសមត្ថភាពរបស់ប្អូន ខ្លាំងមិនចាញ់តារាចម្រៀងធំៗឡើយ។ 

តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ

ជាការពិតណាស់ លីគ័ង្គ គឺជាកូនសិស្សរបស់ លោកព្រាប សុវត្ថិ នៅក្នុងការប្រលងកម្មវិធីខាងលើនេះ ដែលលោកបានបង្ហាត់បង្រៀនប្អូនបានយ៉ាងល្អ នៅក្នុងការប្រកួត រហូតបានជាប់ដល់វគ្គFinal បួករួមនឹងសមត្ថភាពផងនោះ។

ជាក់ស្តែង តារាវ័យក្មេងរូបនេះ ក៏មិនភ្លេចនៅកំណើតដើម ដែលលោកគ្រូ ព្រាប សុវត្ថិ បានបង្ហាត់បង្រៀនកាលប្រលងនោះទេ ដោយនៅក្នុងគណនីហ្វេសប៊ុករបស់តារាវ័យក្មេងរូបនេះ ក៏បានបញ្ចេញសារមួយថា៖

«លោកគ្រូជាអ្នកបង្រៀនអោយខ្ញុំចេះនិយាយជាមួយមិត្តរួមក្រុម លោកគ្រូជាអ្នកបង្រៀនអោយខ្ញុំចេះប្រើកាយវិការ លោកគ្រូជាអ្នកបង្រៀនអោយខ្ញុំចេះប្រើទិកនិចក្នុងការច្រៀង បើគ្មានលោកគ្រូទេខ្ញុំក៏គ្មានថ្ងៃនេះដែរ ហើយបើគ្មាន ពុក ម៉ែ បង ប្អូន គាំទ្រខ្ញុំក៏គ្មានថ្ងៃនេះដែរ ចុងក្រោយសូមជូនពរលោកគ្រូ និងក្រុមគ្រួសារ ព្រមទាំងបងៗ ជួបតែសំណាងល្អ»។

តាមរយៈសារមួយនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរដល់ប្អូន ដែលមិនភ្លេច អ្នកដែលបង្រៀនប្អូន ឲ្យបានក្លាយជាតារាវ័យក្មេងដ៏ល្បីមួយរូបនាពេលបច្ចុប្បន្ននេះ ៕ 

តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ
តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ
លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ និងលីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ