ភ្នំពេញ៖ នៅសល់រយៈពេលតែ២ថ្ងៃទៀតតែប៉ុណ្ណោះ ប្អូនស្រីបង្កើត របស់ អ្នកនាង ចន ច័ន្ទលក្ខិណា នឹងចូលរោងការ ជាមួយនឹងគូស្នេហ៍ ទៅតាមថ្ងៃដែលគ្រោងទុក។

ក្នុងនោះ នៅក្នុងពិធីមង្គលការ របស់ប្អូនស្រី  គឺអ្នកនាង ចាត់ចែង រៀបចំ និងជាអ្នកហៅភ្ញៀវ ស្ទើរតែទាំងអស់ មិនថា នៅក្នុងរង្វង់សិល្បៈ ឬក៏ក្រៅនោះទេ។​ ក៏ព្រោះតែ អ្នកនាង ប្រៀបដូចជា ម្តាយទី២ របស់ប្អូនស្រីនាង យ៉ាងដូច្នោះដែរ។

ទន្ទឹមនឹងនេះ ឲ្យតែជិតដល់ថ្ងៃការ មិត្តភក្តិរបស់កូនក្រមុំ តែងតែធ្វើពិធី​លាភាពនៅលីវឲ្យ ដើម្បីប្រកាសឲ្យគ្រប់គ្នាដឹងថា បន្តិចទៀតនេះ នឹងក្លាយខ្លួន ជាមនុស្សស្រី​ ដែលមានគ្រួសារហើយ។

មិនតែប៉ុណ្ណោះ ប្អូនបង្កើត របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហូរទឹកភ្នែក ប្រហែលដោយសារតែ ចិត្តរំភើប និង ពាក្យសម្តីមួយចំនួន របស់មិត្តភក្តិនាង និយាយនៅពេលនោះ។

ក្រោយពីបានឃើញ ប្អូនស្រីយំ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេរសារមួយ ខាងលើវីដេអូនោះថា «យំធ្វើអី ? ម្នាក់ៗគេខំអញ្ជើញភ្ញៀវដើម្បីមកអបអរសាទរ មិនតិចទេណា ១៦០ ទៅ ១៧០ តុ មិនមែនជារឿងងាយទេសម្រាប់គ្រួសារសាមញ្ញដូចពួកយើង»។

សារមួយនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ដូចជាបង្ហាញ និងព្យាយាមធ្វើឲ្យ ប្អូនស្រីអ្នកនាង មានភាពរឹងមាំ ដើម្បីក្លាយជា​កូនក្រមុំ ដ៏ស្រស់ស្អាត ក្នុងពេលខាងមុខ ហើយក្នុងនោះ បើតាមការបញ្ជាក់ របស់អ្នកនាង គឺពិធីរៀបការប្អូនស្រីអ្នកនាង គឺមានមនុស្សចូលរួម មិនក្រោម ២ពាន់នាក់នោះទេ ៕

ប្អូនស្រី របស់អ្នកនាង ចន ច័ន្ទលក្ខិណា​
មិត្តភក្តិ ធ្វើពិធី លាភាពនៅលីវ ឲ្យប្អូនស្រី អ្នកនាង ចនច័ន្ទ លក្ខិណា
មិត្តភក្តិ ធ្វើពិធី លាភាពនៅលីវ ឲ្យប្អូនស្រី អ្នកនាង ចនច័ន្ទ លក្ខិណា
ប្អូនស្រី អ្នកនាង ចនច័ន្ទ លក្ខិណា និងអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា