ភ្នំពេញ៖ បន្ទាប់ពីពិធីការិនីដ៏ល្បីល្បាញ  គង់ សុជាតិ បានសម្រេចចិត្ត រៀបការជាមួយលោក ជា វិបុល គ្រប់គ្នាសម្គាល់ឃើញថា អ្នកនាង ហាក់បីដូចជារស់នៅ យ៉ាងមានសុភមង្គល ក្រោម មើលថែទាំពីស្វាមី ថែមទាំងទទួលបានចំណងដៃកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង។

ប៉ុន្តែអ្វីដែល ប្រិយមិត្តមិននឹកស្មានដល់នោះ កូនស្រីរបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ទើបមានវ័យជាង១ខួបសោះ បែរជាមានហាងឆេង ក្នុងទីផ្សារសិល្បៈទៅហើយ។

ដោយថ្មីៗនេះអ្នកម្ដាយសម័យថ្មី គង់ សុជាតិ បានបង្ហោះរូបភាពសម្លៀកបំពាក់ថ្មី  អមនឹងសារមួយថា៖«រៀបសម្លៀកបំពាក់ឲ្យ ដូរី សំរាប់ថ្ងៃស្អែក ថតផ្សាយពាណិជ្ជកម្ម ផលិតផលថែស្បែក» ។

សារនេះបានស្ដែងឲ្យគ្រប់គ្នា បានដឹងកាន់តែច្បាស់ថា ដូរី ដែលជាកូនស្រីសំណព្វ ចិត្ត របស់តារាទាំងពីរដួងនេះ ពិតជាដុងសិល្បៈខ្លាំងមិនធម្មតា ព្រោះនៅតូចសោះអាចរកចំណូលបាន មិនចាញ់តារាផ្សេងៗនោះទេ ៕

គ្រួសារអ្នកនាង គង់ សុជាតិ
គ្រួសារអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងកូនស្រីសំណព្វចិត្ត
គ្រួសារអ្នកនាង គង់ សុជាតិ
គង់ សុជាតិ បានត្រៀមសម្លៀកចំពាក់ថ្មី សម្រាប់កូនស្រី ពេលថតស្ពត
គង់ សុជាតិ បានត្រៀមសម្លៀកចំពាក់ថ្មី សម្រាប់កូនស្រី ពេលថតស្ពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ