ភ្នំពេញ៖ កញ្ញា សូរ្យ អេណា គឺជាតារាសម្តែង និងជាពិធីការិនីល្បីឈ្មោះមួយរូបផងដែរ នៅក្នុងសង្គមសិល្បៈខ្មែរ ដែលកំពុងទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ទៅលើសមត្ថភាព និងទេពកោសល្យរបស់នាងផ្ទាល់។

ជាក់ស្ដែង ក្រោយពីជោគជ័យក្នុងវិស័យសិល្បៈ តារារូបនេះ ហាក់ដូចជាត្រូវប៉ាន់ខ្លាំងជាមួយអាជីពរបស់ខ្លួន រហូតមានលទ្ធភាព ទិញបានផ្ទះថ្មីមួយ ហើយកាលពីថ្មីៗនេះ ជាកញ្ញា ក៏បានរៀបចំពិធីឡើងផ្ទះ ដោយមាន ការចូលរួមពីតារាសិល្បៈ ជាច្រើនទៀតផង។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្នុងឆ្នាំថ្មីនេះ កញ្ញា សូរ្យ អេណា កាន់តែមានរាសីខ្ពស់ខ្លាំងឡើងតែម្ដង ព្រោះទើបតែឡើងផ្ទះថ្មីមិនបានប៉ុន្មានផង តារាសម្ដែងល្បីឈ្មោះរូបនេះ ក៏សម្រុកទិញបន្ថែមផ្ទះថ្មីទី២ មួយទៀតភ្លាមៗ។

យ៉ាងណាមិញបើទោះជាកញ្ញា មិនបានបញ្ជាក់តម្លៃក៏ពិតមែន តែគ្រប់គ្នាអាចស្មាន ដឹងថាផ្ទះទី២របស់នាង មានតម្លៃមិនថោកនោះទេ យ៉ាងហោចណាស់ ក៏ចូលខ្ទង់ម៉ឺនដុល្លារដែរ៕

កញ្ញា សូរ្យ អេណា
កញ្ញា សូរ្យ អេណា
ពិធីឡើងផ្ទះថ្មីរបស់ កញ្ញា សូរ្យ អេណា
ពិធីឡើងផ្ទះថ្មីរបស់ កញ្ញា សូរ្យ អេណា
ពិធីឡើងផ្ទះថ្មីរបស់ កញ្ញា សូរ្យ អេណា
ផ្ទះថ្មីទី២របស់ កញ្ញា សូរ្យ អេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូរ្យ អេណា