ភ្នំពេញ៖ តារាសម្តែង និងជាពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ  បានរៀបការមានគ្រួសារហើយក្តី ក៏ប្រជាប្រិយភាពរបស់តារារូបនេះ នៅតែកើនឡើង និងមិនដែលស្រុតចុះនោះទេ។ ជាពិសេសនោះ លោកក៏មានភាពមមាញឹកច្រើន ជាមួយការងារសិល្បៈ ក៏ដូចជាមុខជំនួញផ្ទាល់ខ្លួន របស់លោកផងដែរ។

ដោយឡែក បើមកមើល គ្រួសាររបស់លោកវិញ ពិតជាមានសុភមង្គលមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន លួចច្រណែន ជាមួយនឹងគ្រួសាររបស់លោកទៀតផង។

លោក ជា វណ្ណារិទ្ធ និងគ្រួសារ

កាលពីពេលថ្មីៗនេះដែរ តារាកូនមួយរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងប្រពន្ធ កូន លើបណ្ដាញសង្គម អមនឹងពាក្យពេចន៍ ដ៏មានអត្ថន័យថា៖  «ប្រពន្ធថាបន្តិចទៀតកើតកូនទី២ ខ្លាចតែមិនមានពេលមកដើរលេង និង Shopping ទិញឥវ៉ាន់អោយកូន និង ញ៉ាំរបស់ឆ្ងាញ់ៗដែលចូលចិត្តនៅថៃទេ ហើយចង់មកលេងជុំគ្នាព្រោះបើផ្ញើហ្វេមនៅភ្នំពេញខ្លាចនឹកកូនដំរីខ្លាំងដើរលេងអត់សប្បាយ ក៏សម្រេចចិត្តមកជុំគ្នាដោយបើកឡានមកព្រំដែនខ្លួនឯង ព្រោះបើជិះយន្តហោះចំណាយច្រើនពេក ។

ដំបូងគិតថាមិនសូវមានលុយអ៊ីចឹង មិនទាន់ចង់ទៅទេ តែពេលនេះលុយតិចច្រើនមិនសំខាន់ទេ សំខាន់បំពេញបំណងភរិយា មកដើរលេងជុំគ្នា មុនសមាជិកថ្មីមកចាប់កំណើត លុយរកតាមក្រោយទៀត ។ ពេលវេលានៃជីវិត ពេលវេលាជាមួយគ្រួសារស្រលាញ់ក្រុមគ្រួសារ ផ្តល់ក្តីស្រលាញ់ ផ្តល់ពេលវេលាអោយគ្នា»។

ខ្លឹមសារទាំងមូលបានស្ដែងច្បាស់ណាស់ថា រូបលោក ពិតជាស្រលាញ់គ្រួសារមួយនេះខ្លាំងណាស់ ហើយបើទោះជាមិនទាន់មានលទ្ធភាពច្រើន ក៏លោក ជា វណ្ណារិទ្ធ នៅតែព្យាយាម បំពេញតាមបំណង ឧត្តមភរិយាខ្លួន មិនឲ្យនាងទាស់ចិត្តដែរ៕

លោក ជា វណ្ណារិទ្ធ និងគ្រួសារ ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស
លោក ជា វណ្ណារិទ្ធ និងគ្រួសារ ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស
លោក ជា វណ្ណារិទ្ធ និងគ្រួសារ ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស
អូន ហ្វេម កូនប្រុសសំណព្វចិត្ត របស់លោក ជា វណ្ណារិទ្ធ
អូន ហ្វេម កូនប្រុសសំណព្វចិត្ត របស់លោក ជា វណ្ណារិទ្ធ
អូន ហ្វេម កូនប្រុសសំណព្វចិត្ត របស់លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ និងគ្រួសារ
លោក ជា វណ្ណារិទ្ធ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ