ភ្នំពេញ៖ ធ្មេចបើកៗ តារាសម្តែងស្រី សារ៉ាយ សក្ខណា បានរៀបការជាមួយនឹង ស្វាមី បានរយៈពេល៤ឆ្នាំហើយ​។ ជាពិសេស អ្នកទាំងពីរ ក៏មានកូនស្រី​ជាទីស្រលាញ់ម្នាក់ផងដែរ ដែលជាចំណងដៃ នៃអាពាហ៍ពិពាហ៍ ដ៏ធំធេង។

នៅក្នុងថ្ងៃពិសេសនេះ ស្វាមីរបស់នាង ក៏បានរៀបចំពិធី យ៉ាងអស្ចារ្យ នៅលើទូក ជាមួយនឹង ការអញ្ជើញមិត្តជិតស្និទ្ធមួួយចំនួន ដែលតារាសម្តែង មានដូចជា អ្នកនាង សុខ សោម៉ាវត្តី កញ្ញា នី មុនីនាថ កញ្ញា ទឹម រដ្ឋា កញ្ញា បេប៊ី ជាដើម។

មិនតែប៉ុណ្ណោះ នៅក្នុងពិធី គឺអ្នកចូលរួម ក៏បាននាំគ្នាស្លៀកឈុត ពណ៌ស ដែលតំណាងឲ្យចិត្តបរិសុទ្ធ របស់លោក មេត្រី ទៅកាន់ អ្នកនាង សារ៉ាយ សក្ខណា។ ហើយរូបលោក ក៏មិនភ្លេច ក្នុងការជូនបាច់ផ្កាយ៉ាងស្រស់ស្អាត ទៅកាន់ភរិយានោះដែរ។

ពិតជាសរសើរ ទៅដល់ទឹកចិត្ត ស្វាមីរបស់ សារ៉ាយ សក្ខណា បើទោះបីជា រវល់ប៉ុណ្ណា ក៏ឆ្លៀតធ្វើកម្មវិធីដ៏ពិសេស សម្រាប់ភរិយាដែរ៕

អ្នកចូលរួម ក្នុងកម្មវិធី
បេប៊ី
អ្នកចូលរួម ក្នុងកម្មវិធី
សុខ សោម៉ាវត្តី
អ្នកចូលរួម ក្នុងកម្មវិធី
សារាយ សក្ខណា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា